Eric Tsang អ្នក​ចូ​ល​រួមខួប​កំណើត​សុទ្ឋ​តែឯក​សណ្ឋាន​សិស្ស​សាលា

​                                          Carina Lau& Eric Tsang

ហុង​កុង​តារា​សម្តែងជើង​ចាស់ Eric Tsang បានប្រារព្ធ​ខួ​ប​កំណើត​លើក​ទី ៥៩ របស់​គាត់​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ កន្លងមក​នេះ ។

នៅ​ក្នុងកម្មវិធីនោះ​ដែរ​អ្នក​ដែល​ចូល​សុទ្ឋ​តែ​ស្លៀក​ពាក់​នូ​វ​ឯកសណ្ឋាន​និស្សិត និង​សិស្ស​សាលា​។

អ្នក​ដែល​អញ្ជើញ​ចូល​រួម​សុទ្ឋ​តែ​តារា​ល្បី​ដោយស្លៀក​ពាក់ ជា​សម្លៀក​ពាក់សិស្ស​សាលា​ចង់​បង្ហាញ ថា​ពួក​គេ​សុទ្ឋ​តែ​នៅ​ក្មេង​ខ្ចី នៅ​ក្នុងអត្ថន័យ​នេះ គឺមាន​ន័យ​ថា​អាច​កាត់​បន្ថយ​នូវ​ភាព​ចាស់​របស់​គេ​មួយ​ឆ្នាំ​ចេញ​ផង​ដែរ ។​ខណៈ​បន្ទាប់​មក​ពួក​គេ​យក​រូប​ថត​ទាំង​អស់​នោះ​មក​ធ្វើ​ការ​ប្រកួត​ប្រជែង លទ្ឋផល​ដែលទទួល​បាន​ក្នុង​វាយ​តម្លៃ​ថា​ស្អាត​ជាង​គេ​គឺ​បានទៅលើ តារា​ដែល​មាន​វ័យ ៤៦ ឆ្នាំ នោះ​គឺ Carina Lau ​ដែល​មើល​ទៅ​គឺ​ជា​និស្សិត​ដែល​មាន​ភាប​សិចស៊ី ជាង​គេ ៕

ប្រែសម្រួលដោយ៖ បុរ​ស​ដំណឹង