CN Blue ចេញ Mini Album លក់​ដាច់ជាង ៥០,០​០​០​ បន្ទះ​

​គ្រាន់​តែ​ក្នុងរយៈ​ពេល​មួយ​សប្តាហ៍​សោះ ក្រុម​តារាចម្រៀង​កូរ៉េ CN Blue បាន​ផ្សព្វ​ផ្សាយ​នូវ Ear Fun ដែល​ជា​វ៉ុល​បោះ​ពុម្ព​គ្មាន​ដែន​កំណត់​ បាន​លួច​ដាច់​ជាង ៥០,000 ឯណោះ ។

​ទាំងនេះ​មិន​មែនជា​ការចម្លងនូវ អាលប៊ុម​ជា​ពិសេស​នោះទេ តាំង​ពី​ដែល​យើ​ង​ចាប់​ផ្តើម​បង្កើតនូ​វវ៉ុល​នេះ ម្លេះ ។ នៅ FNC​ Music បាន​និយាយ​ថា​ សម្រាប់​ ៥០,០០០​នេះ​​យើង​នឹង​ផលិត​វាឡើង​ហើ​យ​វា​មិន​មែ​ន​ជា​ច្រើន​ប៉ុន្មានឡើយ ។

ចំណែក ក្រុម CN Blue​ បាន​យល់​ព្រម​ នឹង​បង្ហាញថា ពួក​គេ​នឹង​ធ្វើ​ជា​ក្រុម​តារា​ដ៏ល្បីជុំវិញ​ប្រទេសកូរ៉េ ​ហើ​យ​ក៏​ជា​ក្រុម ចម្រៀង​ដែល​ទទួល​បាន​នូវ​ភាពឈានមុខ​នៅលើ​ពិភពលោក​ផ​ងដែរ ។

វ៉ុល​ពិសេស​របស់ CN Blue ក្រោមចំណង​ជើងថា Ear Fun ដែល​ជា​វីដេអូចម្រៀង​មាន​រយៈ​ពេល​ ២០ នាទី ហើយនឹង​សកម្ម​ភាព​រូប​ថតខ្លះ​ដែល​ថត​នៅក្នុងសហរដ្ឋ​អាមេរិក ។

បទ​ចម្រៀង​ CN Blue មួយវិញ​ទៀត​ដែលទទួល​បាននូវ​ការ​គាំទ្រ​យ៉ាង​ច្រើនហូរហារនៅ​ក្នុងកម្មវិធី TOP 10​ Koran Music Chart គឺ​បទ Hey You ។​ហើយសម្រាប់​ការវិល​វិញ​នេះដែរ​តាមរយៈ​បទ Ear Fun ពួក​គេ​នឹង​សង្ឈឹម​ថា​នឹង​ទទួល​បាន​នូវ​ប្រជា​ប្រិយ​ភាព ដូច​គ្នា​ផង​ដែរ ៕

ប្រែសម្រួលដោយៈ បុរស​ដំណឹង