Jim Yong Kim ​ ក្លាយជាអ្នកគ្រប់គ្រង​ធនាគារ​ពិភពលោក

ខាង​​ធនាគារ ​ពិភពលោក​បាន​តែងតាំង​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ទៀត​គឺ​លោក​ Jim Yong Kim ​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សាកល​នេះ​។​

លោក​ Jim Yong Kim ​ជា​វេជ្ជបណ្ឌិត ​នរវិទូ​និង​ជា​ប្រធាន​នៃ​សាកលវិទ្យាល័យ​ Dartmouth។ ​កាល​ពី​ពេល​មុន​លោក​បាន​ចាត់​ចែង​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​អ.ស.ប.​ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​បង្កើត​អង្គការ​មិន​មែន​ជា​របស់​រដ្ឋាភិបាល​មួ​យ​ដើម្បី​ ឧបត្ថម្ភគម្រោង​ផ្តួចផ្តើម​ការ​ថែរក្សា​សុខភាព​ក្នុង​ប្រទេស​ជាតិ​ក្រីក្រ ​ហើយ​លោក​បាន​បង្រៀន​នៅ​ឯសាកលវិទ្យាល័យ​ Harvard ផង​ដែរ។ ​លោកបណ្ឌិត​ Kim ​នឹង​បម្រើ​អណត្តិ​​មួយ​មាន​រយៈពេល​៥​ឆ្នាំ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១​ខែ ​កក្កដា។ ​លោក​នឹង​បន្ត​តំណែង​ពី​លោក​ Robert Zoellick ​ដែល​អណត្តិ​របស់​លោក​នឹង​ចប់​ក្នុង​ខែ​មិថុនា។​

តាម​រយៈកិច្ច​ព្រម​ព្រៀង​មិន​ផ្លូវ​ការ​មួយ​​ ជន​ជាតិ​អាមេរិកាំង​ម្នាក់​តែងតែ​ដឹកនាំ​ធនាគារ​ពិភពលោក​ ចំណែក​ឯ​ជនជាតិ​អឺរ៉ុប​ម្នាក់​តែងតែ​កាន់​តំណែង​ជា​នាយក​នៃ​អង្គការ​មូលនិធិ ​រូបិយប័ណ្ណ​អន្តរជាតិ។​

ពួក​អ្នក​រិះគន់​​បាន​និយាយ​ថាកិច្ច​ព្រម​ព្រៀង​នោះ​ចាស់​ហួស​សម័យ​ហើយ​មិន​យុត្តិធ៌ម​ទេ៕

Facebook Notice for EU! You need to login to view and post FB Comments!