មង្គល ទីណា មហា​ជន​ថា​ខ្ទើយ

 

 

            តារា​ចម្រៀង​មង្គល​ទីណា ដែល​ជា​តារាចម្រៀង​ពន្លក​ចេញ​ពីផលិត ក្លាសិក ហើយ​ហក់លោត​​ចូល​ក្នុងផលិត​កម្មថោន ដែលជា​ផលិត​កម្ម​ទ្រនំ​ធំគួរសម បន្ទាប់​ពី​ផលិត​កម្ម​ធំ​ៗ​ក្នុងស្រុក ។ សម្រាប់​ការ​ចូលផលិត​កម្ម​ថោន​នេះ​ មិន​មែន​មាន​តែ​ មង្គល​ទីណា នេះ​ទេ​គឺ​មាន ករុណា ពេជ្រ​ ដែល​ជាតារា​ដែល​មានអំណាច​នៅ​ក្នុងផលិត​ថោន ទោះ​បី​ជា​សម្លេង​មិនសូវខ្លាំង​តែ​អាច​ទទួល​បាន​ការ​គាំទ្រ​ពី សំណាក់មហាជន​យ៉ាង​ច្រើនហូរហារ ។

 

            ចូលមក​ដល់ ឆ្នាំ ២០១២ គេ​មិនទាន់​ឃើញ​មានបទ​ណា ដែលចាប់អារម្មណ៍​ទៅ​លើ​តារាចម្រៀង​មង្គល​ ទីណា ដែលធ្វើ​ឲ្យ​កក្រើក​ដល់​មហាជន​នោះ​ឡើយ​ ។សម្រាប់ប៉ុន្មានវ៉ុល តាំងពី​ផលិតកម្ម​ថោន បើក​មក​មហា​ជន​នៅតែ គិត​ថា​តើ​តារាចម្រៀង​មង្គល​ ទីណា អាច​ល្បីកក្រើក​ដូច​តារា​ចម្រៀង សម្លេង​មិន​សូវ​ខ្លាំង ករុណា ពេជ្រ ដែរឬទេ?​ ទោះ​បីជា​គេ​សង្កត​ឃើញ​ប​ទ​ដែល​ មង្គល ទីណា​ច្រៀង​ជា​បទ​ល្អ ដែលសង្ឈឹមថា នឹង​អាច​ល្បី តែបទ បែរ​ទៅ​ជាកប់​ក្បែរ​កន្លៀត​ជញ្ជាំង​ទៅវិញ  បើ​ប្រៀ​ប​ធៀប​បទ​ដដែលនេះ​ ដែល​ជា មេឡូឌី របស់បរទេស យកទៅឲ្យ​តារា​ក្នុងផលិតកម្ម​ផ្សេង​ច្រៀង​​គេ​អាច​សា​ងកេរ្តិ៍​ឈ្មោះ ល្បីគួរ​សម​លើដងវិធី​សិល្បៈ​ ។ ​ជុំ​វិញ​ការសាង​កេរ្តិ៍​ឈ្មោះ​នេះ​ដែរ ស្រាប់តែ​លេច​ឭ​ព័ត៌​មាន​ថា មង្គល ទីណា ខ្ទើយ ហើយស្រលាញ់​ភេទ​ដូចគ្នា ​ដែលស្រប​ពេល​នឹង​ជិវិតឯក​ជន​របស់​តារា​រូបនេះ​មិនទាន់​មានឃើញ​នូវវត្ត​មានដៃ​គូស្នេហា នៅលើ​សង្វៀន​សិល្បៈ ។ ប្រភព​ពីមហាជន​ដដែល​បាន​ឲ្យដឹង​ទៀត​ថា សូម្បី​តែ​រូបរាង និង​កាយវិកា ចរិក​ របស់​តារា​រូបនេះ​មើល​ទៅ​ដូចជា​ភេទ​ទី ៣ ហើយ​ស្រស់​ស្អាតប៉ុណ្ណឹងដែរ បើគ្មានគូស្នេហ៍មើលទៅ​ប្រាកដ​ជា​ខ្ទើយ ។​ទោះ​បីជា​ប្រភពព័ត៌មាន​នេះ​និយាយ​យ៉ាងនេះ​ក្តី មង្គល ទីណា ជួ​ប​ជាមួយនឹង​គេហទំព័រ ដំណឹង បានឲ្យដឹងថា ​មិន​ដូចមហាជន​គិត​នោះ​ទេ សម្រាប់រូបខ្ញុំ​គឺ​ជាប្រុស​ពិតៗ បើស្រលាញ់​ភេទ​ដូចគ្នា ប្រហែល​ជា គ្រួសារខ្ញុំ​ដាច់​ពូជ​ហើយ​មើល​ទៅ ហើយសម្រាប់គូស្នេហ៍​វិញ​ខ្ញុំ​នៅ​មិន​ទាន់រវល់​នឹងគិតនៅឡើយ​ទេ តែ​សំខាន់ គឺ​កេរ្តិ៍​ឈ្មោះ​នៅ​លើ​សង្វៀន​សិល្បៈ​សិន បញ្ហា​ស្នេហា​ជា​រឿង​ក្រោយ​តែប៉ុណ្ណោះ ៕

អត្ថបទដោយ៖ បុរស​ដំណឹង

 

Normal
0

false
false
false

EN-US
X-NONE
X-NONE

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0cm 5.4pt 0cm 5.4pt;
mso-para-margin-top:0cm;
mso-para-margin-right:0cm;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0cm;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

​​សំបុត្រ​សម្រាប់ចូល​រួម​ទស្សនា នៅក្នុងការ​ប្រគុំ​តន្ត្រី Dream Concertដែលនឹង​ចាប់ផ្តើម​នៅខែ​ក្រោយ​នេះ​បាន​បើក​លក់​ជា​ផ្លូវការហើយ កាលពីថ្ងៃទី ១៧ ខែ មេសា ម្សិល​មិញ នៅវេលាម៉ោង ៨ ​។ ក្នុងទីកន្លែង​ទិញ​សំបុត្រ​ធ្វើឲ្យ​មានភាពរាំងស្ទះចរាចរ ដោយសារ​តែ​អ្នកគាំទ្រ បានប្រញឹក​គ្នា​ដើម្បីទិញ​នូវ​សំបុត្រ​សម្រាប់ចូលរួមទស្សនានូវលទ្ឋផល​តន្ត្រីប្រចាំឆ្នាំ​នៅលើ​គេហទំព័រ ។

សម្រាប់ Dream Concert នេះ​ដែរ​វា​ត្រូវ​បាន​ធ្វើ​ជាលើក​ទី ១ នៅខែ ឧសភា ឆ្នាំ ១៩៩៥ដែល​ជាតន្ត្រី​មួយ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​សម្រាប់យុវវ័យ ។ តាំងពី​ពេល​នោះ​មក​តន្ត្រីនេះ​តែង​តែ​ធ្វើជា​រៀង​រាល​ឆ្នាំ​តែ​ម្តងទៅ ។

សម្រាប់ឆ្នាំនេះ​ផង​ដែរ នឹង​មានក្រុម​តារា​ចម្រៀង​កូរ៉េ​ល្បីៗ​ក្នុងប្រទេសកូរ៉េ​ចូលរួម​មាន​ដូច​ជា TVXQ,Girl Generation ,2PM,2AM,MBLAQ, 4minute, Davichi, KARA, K.Will, SISTAR, Secret, BEAST, IU, miss A, Infinite, Teen Top, T-ara, និង ZE:A. ជាដើម ។

ក្នុងឆ្នាំ ២០១២​ នេះ​ដែរ​កម្មវិធីតន្ត្រីនេះ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ១២ ខែ ឧសភា វេ​លាម៉ោង ៦ ល្ងាចនៅ KST  នៅឯពហុ​កីឡាដ្ឋាន Seoul World Cup ​៕

Facebook Notice for EU! You need to login to view and post FB Comments!