ស្ទះ​ចរាចរ​ដោយសារ​ការទិញ​សំបុត្រ Dream Concert

​​សំបុត្រ​សម្រាប់ចូល​រួម​ទស្សនា នៅក្នុងការ​ប្រគុំ​តន្ត្រី Dream Concert ដែលនឹង​ចាប់ផ្តើម​នៅខែ​ក្រោយ​នេះ​បាន​បើក​លក់​ជា​ផ្លូវការហើយ កាលពីថ្ងៃទី ១៧ ខែ មេសា ម្សិល​មិញ នៅវេលាម៉ោង ៨ ​។ ក្នុងទីកន្លែង​ទិញ​សំបុត្រ​ធ្វើឲ្យ​មានភាពរាំងស្ទះចរាចរ ដោយសារ​តែ​អ្នកគាំទ្រ បានប្រញឹក​គ្នា​ដើម្បីទិញ​នូវ​សំបុត្រ​សម្រាប់ចូលរួមទស្សនានូវលទ្ឋផល​តន្ត្រីប្រចាំឆ្នាំ​នៅលើ​គេហទំព័រ ។

សម្រាប់ Dream Concert នេះ​ដែរ​វា​ត្រូវ​បាន​ធ្វើ​ជាលើក​ទី ១ នៅខែ ឧសភា ឆ្នាំ ១៩៩៥ដែល​ជាតន្ត្រី​មួយ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​សម្រាប់យុវវ័យ ។ តាំងពី​ពេល​នោះ​មក​តន្ត្រីនេះ​តែង​តែ​ធ្វើជា​រៀង​រាល​ឆ្នាំ​តែ​ម្តងទៅ ។

សម្រាប់ឆ្នាំនេះ​ផង​ដែរ នឹង​មានក្រុម​តារា​ចម្រៀង​កូរ៉េ​ល្បីៗ​ក្នុងប្រទេសកូរ៉េ​ចូលរួម​មាន​ដូច​ជា TVXQ,Girl Generation ,2PM,2AM, MBLAQ, 4minute, Davichi, KARA, K.Will, SISTAR, Secret, BEAST, IU, miss A, Infinite, Teen Top, T-ara, និង ZE:A. ជាដើម ។

ក្នុងឆ្នាំ ២០១២​ នេះ​ដែរ​កម្មវិធីតន្ត្រីនេះ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ១២ ខែ ឧសភា វេ​លាម៉ោង ៦ ល្ងាចនៅ KST  នៅឯពហុ​កីឡាដ្ឋាន Seoul World Cup ​៕

ប្រែ​សម្រួលដោយ៖ បុរស​ដំណឹង