អំ​ពើ​​ហិង្សា​​សម្លាប់​​មនុស្ស​​នៅ​អា​​ហ្កា​និ​ស្ថា​ន​កំ​ពុង​​ក្លាយ​ទៅ​​ជា​​បញ្ហា​​ដ៏​​ចំបង​

អំពើ​ហិង្សា​ដោយ​ការ​ដាក់​គ្រាប់​បែក​បំផ្ទុះ​និង​ការ​ស្ទាក់​បាញ់​ ប្រហារ​ ពី​សំណាក់​ពួក​ឧទ្ទាម​តាលី​បង់​ និង​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​និយម​ កំពុង​ក្លាយ​ទៅ​ជា​បញ្ហា​ដ៏​ចំបង​ សម្រាប់​មេ​ដឹក​នាំ​របស់​ប្រទេស​នេះ​ ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ​ជា​បន្ទាន់​ ដើម្បី​កាត់​បន្ថយ​ការ​បាត់​បង់​ជីវិត​មនុស្ស​ជា ច្រើន​បន្ត​ទៀត​។​

លោក​ប្រធានា​ធិបតី​របស់​ប្រទេស​នេះ​ ហាមីត​ កាហ្សៃ​ បាន​ឲ្យ​ដឹង​ថា​ អំពើ​ហិង្សា​កាប់​សំលាប់​គ្នា​ បាន​កើត​ឡើង​ជា​ញឹក​ញាប់​នៅ​ទីក្រុង​កាប៊ុល​ និង​ខេត្ត​ចំនួន​៣​ថែម​ទៀត​ ដែល​ជា​បញ្ហា​សំខាន់​ត្រូវ​ដោះ​ស្រាយ​ឲ្យ​​បាន​ឆាប់​បំផុត​ សម្រាប់​សុខ​សន្តិ​ភាព​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ប្រទេស​មួយនេះ​។​

​ក្តី​ព្រួយ​បារម្ភ​របស់​លោក​ប្រធានា​ធិបតី​ ហាមី​ កាហ្សៃ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ពួក​ឧទ្ទាម​តាលី​បង់​ និង​កង​កម្លាំង​រដ្ឋា​ភិបាល​ បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំ​ក្លា​មួយ​ បណ្តាល​អោយ​មនុស្ស​ចំនួន​ ៣៥​ នាក់​បាន​បាត់​បង់​ជីវិត​ ដោយ​មាន​កង​កម្លាំង​រដ្ឋា​ភិបាល​ ១១​ នាក់​ជន​ស៊ីវីល​ ៤​ នាក់​និង​ក្រុម​សកម្ម​ប្រយុទ្ធ​របស់​ពួក​ឧទ្ទាម​ចំនួន​ ២០​ នាក់​ថែម​ទៀត​ផង​ដែរ៕​

ប្រែសម្រួលដោយ៖ បុរស​ដំណឹង