យាន​ចម្លង​អវកាស​អាមេរិក​ Discovery អាយុ​២៨​ឆ្នាំ​ចូល​សារមន្ទីរ​

យោង​តាមប្រភពព័ត៌​មានបរទេសមួយ​បានឲ្យដឹងថា យាន​ចម្លង​អវកាសអាមេរិក​ Discovery ​ដែល​​គេ​ឈប់​ប្រើ​ត្រូវបាន​ចុះ​ចត​នៅ​ឯ​ចំណត​យន្តហោះ​អន្តរជាតិ​ ​Dulles ​នា​ប៉ែក​ខាង​ជើង​នៃ​រដ្ឋ​ Virginia ​នៅ​ពេល​វា​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ដាក់​តាំង​ថ្មី​របស់​វា​ក្នុង​ សារមន្ទីរ​យន្តហោះ​មួយ​នៅរដ្ឋធានី​វ៉ាស៊ីនតោន។​ យាន​អវកាស​ចម្លង​នេះ​ដែល​បាន​ត្រូវ​ស្ថាបនា​កាល​ពីរយៈពេល ​២៨​ឆ្នាំ​មុន​នេះ​ បានធ្វើ​ដំណើរ​ចាក​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​ Kennedy ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​បាន​ត្រូវ​ដាក់​នៅ​លើ​ដំបូល​នៃ​យន្តហោះ​ Boeing ​747 ​មួយ​គ្រឿង​របស់ទីភ្នាក់ងា​រណាសា៕

សិស្ស​សាលា​ដែល​ចូលរួមទស្សនា​នូវ​យន្ត​ហោះ​ដែលចុះចត​ក្នុងសារមន្ទីរ ។

ប្រែសម្រួលដោយ៖ បុរស​ដំណឹង