ក្រុម A Pink បង្ហើបបទ “April 19th” សម្រាប់ចំណង​ដៃ​ខួប​ឆ្នាំ

​ក្រុម​តារាស្រី A Pink ​បានរៀបចំនូវវត្ត​មានពិសេស​របស់ពួកគេ​ដើម្បីជួប​ជាមួយ​នឹង​អ្នកគាំទ្រ​របស់​ពួក​គេក្នុងឱកាស​ឆ្មាំថ្មីនេះ ។កាលពីថ្ងៃទី ១២ ខែ មេសា ក្រុម A Pink នៅលើ គេហទំព័រ​ដើមរបស់ពួកគេ ដោយ​បង្ហាញ នូវ Teaser Countdown ដើម្បី​ជា​ចំណង​ដៃ​ប្លែកៗ​ដល់​អ្នកគាំទ្រ​របស់​ពួក​គេ។

នៅក្នុងវីដេអូឃ្លិប​ដែល​មានរយៈ​ពេល​ខ្លី​បាន​បង្ហាញនូវ​សារ​ខ្លីថា “D-7,១ ឆ្នាំកន្លងទៅ,មួយ​ឆ្នាំក្រោយ,ហើយមកដល់​បច្ចុប្បន្ន​គឺ ០៤១៧” ដែល​ធ្វើឲ្យ​អ្នកគាំទ្រ​ដែលស្រេកឃ្លាន​ចង់​បា​ន​នូវអ្វីដែលប្លែកៗ ។​ហើយ​នៅថ្ងៃទី ១៩ នេះ​ផង​ដែរ​សម្រាប់​ A Pink នឹងផ្សព្វផ្សាយនូវ​ចម្រៀង​របស់​ក្រុម​ពួកគេគឺ​មានចំណង​ជើង​ថា”April 19 (0419)” ហើយចម្រៀងនេះ​ដែរ​ត្រូវ​បានសរសេរ​ដោយប្រធាន​ក្រុម A Pink   Chorong  ហើយ​នឹង​កា​រ​ធ្វើបទ ភ្លេង​ជាមួយ​នឹង​ក្រុម​របស់​ពួក​គេ​ទាំង​មូល ។

ហើយ​សម្រាប់​ការ​សម្តែង​នឹង ការ​វិល​ត្រលប់​មកវិញនឹង​ប្រាប់​ប្រិយ​មិត្ត​នៅ​ពេលក្រោយ សម្រាប់​ក្រុម A Pink ៕

ប្រែ​សម្រួល​ដោយ៖ បុរ​សដំណឹង