ទីម័រខាងកើត​ជ្រើស​រើស​យក​អតីត​មេ​ដឹកនាំ​ ពួក​ឧទ្ទាម​ជា​ប្រធានាធិបតី

នៅទីម័រខាងកើតគណ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​ បាន​ចេញ​នូវ​សេច​ក្តី​ប្រកាស​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ពុធ​ នូវ​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​ក្នុង​ប្រទេស​មួយនេះ​។​

ចំពោះលទ្ធ​ផល​ឆ្នោត​បាន​បង្ហាញ​ថា​ មេ​ដឹក​នាំ​របស់​ពួក​ឧទ្ទាម​ ចូសេ​ ម៉ារៀ​ បាន​ទទួល​សម្លេង​គាំទ្រ​ចំនួន​ ៦១​ ភាគ​រយ ​ដែល​ជា​សម្លេង​គាំទ្រ​ច្រើនបំផុត​លើស​ពី​បេក្ខ​ជន​ដ៏ទៃ​ទៀត​ ដែល​ចូល​រួម​បោះ​ឆ្នោត​ដូច​គ្នា​ផង​ដែរ។​

គួរ​រំលឹក​ផង​ដែរ​ថា​ មេ​ដឹក​នាំ​របស់​ពួក​ឧទ្ទាម​ ដែល​បាន​ទទួល​ជោគ​ជ័យ​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​នេះ​ បាន​តស៊ូ​វាយ​ប្រហារ​ផ្តាច់​ខ្លួន​ ចេញ​ពី​ប្រទេស​ឥណ្ឌូ​នេស៊ី​ ក្នុងកឡុង​ឆ្នាំ​១៩៧៥​កន្លង​ទៅ​។​

អតីត​មេ​ដឹក​នាំ​របស់​ពួក​ឧទ្ទាម ​ចូសេ​ ម៉ារៀ ​បាន​អោយ​ដឹង​ថា​ លោក​នឹង​កែ​ប្រែ​ប្រទេស​ទីម័រ​ខាង​កើត​ អោយ​ទៅ​ជា​ប្រទេស​ជឿន​លឿន​ខាង​សេដ្ឋ​កិច្ច​ នឹង​នយោ​បាយ​ ដូចជា​ប្រទេស​នានា​នៅ​លើ​ពិភព​លោក​ផងដែរ៕​

ប្រែសម្រួលដោយ៖ បុរ​សដំណឹង