ខែ មិថុនា B1A4 សម្តែង​នៅជប៉ុន

សមាជិក​តារា​ចម្រៀងប្រុស​ ៥ ដួង របស់ B1A4  ពួកគេ​នឹង​ធ្វើការសម្តែង​ និង​ផ្សព្វ​ផ្សាយជាលើកទី មួយ​របស់គេ​ នៅ​ក្នុងប្រទេសជប៉ុន ។

សម្រាប់ក្រុម ដែល​មាន​តារា​ទាំង ៥ ដួងនេះ​ដែរ នឹង​ផ្សព្វ​ផ្សាយនូវ​បទ ចម្រៀង​បន្ទាន់សម័យថ្មី​ក្រោមចំណង​ជើងថ “Beautiful Target” និង បទចម្រៀង “Chu Chu Chu” ក៏​ដូច​ជា​ការ​ដាក់បញ្ចូល​នូវ​ការផ្សព្វផ្សាយ នូវ​វ៉ុល​ថ្មី​ ទាំង ៣ ផ្សេង​គ្នាផងដែរ ។

ចំណែកឯ​បទ ចម្រៀង​ដែល​មានចំណង​ជើងថា “Beautiful Target” និង​ត្រូ​វ​ចេញផ្សាយនូវថ្ងៃទី ២៧ ខែ មិថុនា ហើយក្នុងនោះ​ផង​ដែរសម្រាប់ថ្ងៃទី ៣០ ខែ​ដដែល​ពួក​គេ​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយនូវ​ព្រឹត្តិការណ៍មួ​យ ដែលសម្តែង​នៅថ្ងៃ​ទី ១ ខែ កក្កដា ឆ្នាំ ២០១២ ។ សម្រាប់សំបុត្រ​ចូលទស្សនា​គឺ​អាស្រ័យ​អ្នក​ដែលចូល​រួម​ទស្សនា​ត្រូវ​ភ្ជាប់នូវ CD បទ ចម្រៀង Beautiful Target ៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង