ធ្វើយ៉ាងណា កុំឲ្យ​មាន​រោមលើ​មុខ

បញ្ហា​រោម​មុ​ខ​គឺ​ជា​អ្វី​ដែល​បុរស​ និង​ស្រី​គិត​ខ្លាំងបំផុត​ តែ​សម្រាប់ស្រ្តី​គឺ​ជា​ចំណុចមួយដ៏​ព្រួយ​បារម្ភបំផុត ផងដែរ ស្ត្រី​ដែលដុះរោម​នៅលើ​មុខ​គឺ​ជា​រមែង​នៅ​មិនសុខ​នោះទេ តែ​បញ្ហា​ទាំងនោះ​ វា​ត្រូវ​តែ​មាន​វិធីដោះ​ស្រាយ ។

ខាងក្រោមនេះ​គឺ​ជាវិធីខ្លះ​ដើម្បីទប់ស្កាត់​ និង​កម្ចាត់នូវរោម​លើ​មុខ ៖

ប្រើ​ក្រែម​សម្រាប់​ជម្រុះ​រោម​អាច​បំបាត់​រោម​មុខ​បាន​យ៉ាង​លឿន ប៉ុន្តែ​វា​បាត់​បាន​តែ​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​។ រឿង​ម្យ៉ាងទៀត​ដែល​អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន​នោះ​គឺ វា​អាច​បង្ករ​ការ​រលាក​ដល់​ស្បែក​របស់អ្នក ដោយសារ​តែ​ជាតិគីមី​នៅក្នុង​គ្រឿងផ្សំ​នៃ​ក្រែ​មនោះ​។​

ខាត់​ជម្រុះ​រោម​គឺជា​វិធីសាស្ត្រ​មួយ​ដែល​គេ​ប្រើ​ច្រើន​នៅ​ហាង​កែ​សម្ផស្ស ​។ ចំពោះ​វិធីសាស្ត្រ​មួយ​នេះ គេ​នឹង​ខាត់​ស្បែក​របស់​អ្នក​ដើម្បី​ជម្រុះ​រោម​មុខ​។ វា​គឺជា​វិធីសាស្ត្រ​មួយ​ដែល​មាន​ឈឺចាប់ ប៉ុន្តែ​ចំណុច​ល្អ​របស់​វា​គឺ​រោម​របស់​អ្នក​នឹងមិន​ដុះ​មកវិញ​ក្រោយ​រយៈពេល ​ប្រហែល​ពីរ​សប្តាហ៍​។​

លេបថ្នាំ​ប្រឆាំង​អរ​ម៉ូ​ន androgen ក៏​អាច​បំបាត់​រោម​មុខ​បាន​ដែរ​។ ប៉ុន្តែ​អ្នក​អាច​នឹង​សម្គាល់​ឃើញ​ប្រសិទ្ធភាព​របស់​វា​បន្ទាប់ពី​ប្រើ​ រយៈពេល​ពីរ​ឬ​បី​ខែ​ឯណោះ​។ ហើយ​ដោយសារ​តែ​វា​ពាក់ព័ន្ធ​នឹង​ការ​លេបថ្នាំ​អរ​ម៉ូ​ន​រយៈពេល​យូរ វា​អាច​បង្ករ​ឱ្យ​មាន​ផលប៉ះពាល់​មិនល្អ​ចំពោះ​សុខភាព​។​

ការ​លាប​ក្រែម​ដែលមាន Eflornithine ១៣,៩​ភាគរយ ក៏​អាច​ដោះស្រាយ​បញ្ហា​រោម​មុខ​របស់​អ្នក​បានផងដែរ​។ វា​ក៏​អាច​ប្រើ​ជាមួយនឹង​ទម្រង់​នៃ​ការព្យាបាល​ផ្សេង​ទៀត​ ហើយ​បង្ករ​ឱ្យមាន​ផលប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​៕

ដោយ៖ បុរ​សដំណឹង

 

Facebook Notice for EU! You need to login to view and post FB Comments!