ប្រ​ទេស​ឥណ្ឌា​ទទួល​ជោគ​ជ័យ​លើ​ការ​សាក ​ល្បង​គ្រាប់​មី​ស៊ីល​ចម្ងាយ​ឆ្ងាយ​

ប្រភពព័ត៌មានពី ibnlive បានផ្សាយថា កង​ទ័ព​ជំនាញ​ខាង​បច្ចេក​វិទ្យា​ក្រសួង​ការ​ពារ​ជាតិ​របស់​ប្រទេស​ឥណ្ឌា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ថ្មី​ បាន​ដោយ​ជោគ​ជ័យ​ ដែល​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ថ្មី​នេះ​ ក៏​មាន​ផ្ទុក​នូវ​ សមត្ថ​ភាព​នុយ​ក្លេ​អ៊ែ​ ដែល​អាច​វាយ​ប្រហារ​ទីតាំង​បាន​យ៉ាង​ងាយ​បំផុត​។​

ចំពោះគ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ថ្មី​ប្រភេទ​ អាគ្នី​ ៥​ (Agni-V)​ នេះ​មាន​ប្រវែង​ ១៧​ ម៉ែត្រ​ គឺ​អាច​បាញ់​បាន​រយៈ​ចម្ងាយ​ឆ្ងាយ​រហូត​ដល់​ទៅ​ ៥០០០​ គីឡូ​ម៉ែត្រ​ ស្មើ​នឹង​ ៣១០០​ ម៉ាយ​ ហើយ​កង​ទ័ព​ជំនាញ​ខាង​បច្ចេក​វិទ្យា​ឥណ្ឌា​ ក៏​បាន​បាញ់​សាក​ល្បង​បាន​ដោយ​ជោគ​ជ័យ​ផង​ដែរ​។​

ប្រភពព័ត៌មានពីអ្នក​ជំនាញ​ខាង​សព្វា​វុធ​របស់​ប្រទេស​ឥណ្ឌា​បាន​ឲ្យដឹងដែរ​ថា​ នៅ​លើ​ពិភព​លោក​នេះ​ មាន​ប្រទេស​ចំនួន​តែ​៦​ទេ​ ដែល​មាន​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ថ្មី​នេះ​ គឺ​ប្រទេស​ចិន​ បារាំង​ រុស្ស៊ី ​អង់គ្លេស​ អ៊ីស្រា​អែល​ និង​សហ​រដ្ឋ​អាមេរិក​ ប៉ុន្តែ​ពេល​នេះ​ ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ទី​៧​ដែល​មាន​គ្រាប់​មីស៊ីល​ រយៈ​ចម្ងាយ​ឆ្ងាយ​ថ្មី​នៅ​លើ​ពិភព​លោកក៏​មាន​ដូច​គ្នា​ដែរ​៕​

ប្រែសម្រួលដោយ៖បុរស​ដំណឹង

 

Facebook Notice for EU! You need to login to view and post FB Comments!