ប៉ាគីស្ថានយន្តហោះមួយគ្រឿងសម្លាប់​អ្នកដំណើរ១៣១នាក់

យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ ដឹក​អ្នក​ដំណើរ​ចំនួន​១៣១​នាក់ ​បាន​ធ្លាក់​ផ្ទុះ​ឆេះ​ កាល​ពី​ថ្ងៃទី២១ ត្រូ​នឹង​ថ្ងៃ សុក្រ​ ខែ មេសា កន្លងមក​ នៅ​ខែត្រ​ការ៉ា​ជី​ប្រទេស​ប៉ាគិស្ថាន​ ដោយ​បាន​សម្លាប់​អ្នក​ដំណើរ​ទាំង​១៣១​នាក់​ ដែល​កំពុង​ធ្វើដំ​ណើរ​តាម​យន្ត ​ហោះ​នោះ​គ្មាន​សេសសល់​ម្នា​ក់​។
អ្នក​នាំ​ពាក្យ​ក្រសួង​អាកា​សចរណ៍​ ចាស័រ​ អាប្រូ ​(Jaser Abro​)​បាន​អោយ ​ដឹង​ថា​ គ្រោះ​ថ្នាក់​ធ្លាក់​យ​ន្ត​ហោះ​នេះ ​បាន​កើត​ឡើង​ដោយ​សារ​តែ​អាកាស​ធាតុ ​ មិន​អំណោយ​ផល​ មិន​មែន​ជា​អំពើ​ភេរវកម្ម​ ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុម ​ភេរវក​រ​ណាមួយនោះ​ទេ​។
សូមបញ្ចក់ផងដែរ​ថា ​កាល​ពី​ឆ្នាំ២០១០​កន្លង​ទៅ​យន្ត​ហោះមួយ​គ្រឿង​របស់ ​ប្រទេស​នេះ បាន​ធ្លាក់​ទៅ​បុក​នឹង​ចង្កេះ​ភ្នំ ​សំលាប់​អ្នក​ដំណើរ​អស់​ចំនួន ​១៥២​នាក់​ ហើយ​អ្នក​ដំណើរ​ចំនួន​៤៥​នាក់​ ក៏បាន​បាត់​បង់​ជីវិត​ផង​ដែរ ​នៅ​ ក្នុង​ហេតុការណ៍​ធ្លាក់​យន្ត​ហោះ​ស្រដៀង​គ្នា​នេះ​ កាល​ពី​ឆ្នាំ២០០៦​កន្លង​ទៅ​ នៅ ​ប្រទេស​ប៉ាគិស្ថាន​នេះ​ដដែល​៕

ប្រែសម្រួលដោយ៖ បរុស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!