មិក​ស៊ីក​រថយន្ត​​ដឹក​​ទំនិញ​បុក​ជា​មួយ​​នឹង​រថយន្ត​​ដឹក​អ្នក​ដំ​ណើរ​បណ្តាល​ឲ្យ​មនុស្ស ៤៣ នាក់​ស្លាប់

នៅប្រទេសមិកស៊ិក​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង ​កំពុង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​​ជាង​ ៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​បាន​បុក​ជា​មួយ​រថយន្ត​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ ទៀត​យ៉ាង​ពេញ​ទំហឹង​ស្នូរដូច​បំផ្ទុះគ្រាប់ បណ្តាល​អោយ​អ្នក​ដំណើរ​ចំនួន​មនុស្ស​៤៣​នាក់ ​បាន​បាត់ប​ង់ជីវិត ​ភ្លាម កាល​ពី​ថ្ងៃ​សុក្រកន្លង​មក​ នៅ​ប្រទេស​មិក​ស៊ីក​។
នគរ​បាល​ចរាចរណ៍​ម្នាក់ ​បាន​ឲ្យ​ដឹ​ង​ថា ​រថយន្ត​ដឹក​ទំនិញ ​បា​ន​ទៅ​ បុក​ជា​មួយ​រថយន្ត​ដឹក​អ្នក​ដំណើរ​ចំពាក់​កណ្តាល ​បណ្តាល​អោយ​រថយន្ត​ដឹក ​អ្នក​ដំណើរ​បាក់​មួយ​កំណាត់​ នឹង​សម្លាប់​អ្នក​ដំណើរ​ដែល​នៅ​លើរ​ថយន្ត​ដឹក ​អ្នក​ដំណើរ​នោះ​ស្ទើ​តែ​ទាំង​អស់គ្នា​។
ប្រភពព័ត៌មានដដែល​បាន​បន្ថែមទៀត​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​បាន​ កើត​ឡើង​ដោយ​សារ​តែ​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​បើក​បរ​ក្នុង​ល្បឿន​ លឿន​ ហួស​ប្រមាណ​ ហើយ​ដល់​ផ្លូវ​កោង​យក​ចង្កូត​មិន​ទាន់ ​ក៏​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ដែលបណ្តាលឲ្យសម្លាប់​មនុស្ស​យ៉ាង​ច្រើន​បែប​នេះ​៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង