ម្នាក់ស្លាប់ និង ១២ នាក់​រងរបួស​ដោយ​សារ​អំពើ​ហិង្សា​នៅ​ហ្វីលីពីន​

មានអំពើហិង្សាមួយ​កើត​ឡើង​នៅ​ក្នុងប្រទេសហ្វីលីពីន ។​ហេតុ​ការ​ណ៍​អំពើ​ហិង្សា​នេះ​កើត​ឡើងនៅទីក្រុង Paranaque នៅថ្ងៃទី ២៣ ខែ មេសា នេះតែម្តង មូលហេតុ​ដែល​បង្ក​ជា​អំពើ​ហិង្សា​នេះ​ឡើង​ដោយសារតែ ខាង​ប្រជា​ជន​តស៊ូ​ក្រាញ​ននៀល ទប់​ស្កាត់​នូវ​ការ​កំទេច​ផ្ទះ​របស់​ពួក​គេ ។

យោងតាមប្រភពព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ម្នាក់​បានប្រាប់​ឲ្យដឹងថា មាន​មនុស្ស ១ នាក់​បាន​បាត់​បង់ជីវិត ហើយនឹង ១២ នាក់​ទៀត​គ្រោះថ្នាក់ រួម​ទាំង​ប៉ូលីស​ផង​ដែរ ដែល​ទប់ស្កាត់​នឹង​ហេតុ​ការណ៍​នេះ ៕

ប្រែសម្រួលដោយ៖ បុរសដំណឹង