ប្រទេសអ៊ីរ៉ង់​គ្រោង​នឹងផលិតយន្ត​ហោះឈ្លប​យកការណ៍ដូច​អាមេរិក

ប្រទេស​អ៊ីរ៉ង់​ មន្ត្រី​ជំនាញ​ខាង​បច្ចេក​វិទ្យា​របស់​ បាន​បង្ហាញ​នូវ​យន្ត​ហោះ​ឈ្លប​យក​ការណ៍​គ្មាន​មនុស្ស​បើក​បរ​របស់​សហ​រដ្ឋ​ អាមេរិក​សារ​ជា​ថ្មី​ ដើម្បី​យក​គំរូ​តាម​យន្ត​ហោះ​នេះ​ កែ​ឆ្នៃ​និង​ផលិត​សារ​ជា​ថ្មី​មួយ​ទៀត​។​

​ កាល​ពី​ឆ្នាំ​២០១១​កន្លង​ទៅ​ កង​ទ័ព​របស់​ប្រទេស​អ៊ីរ៉ង់​ បាន​បាញ់​ទម្លាក់​យន្ត​ហោះ​ឈ្លប​យក​ការណ៍​គ្មាន​មនុស្ស​បើក​បរ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​លើ​ទឹក​ដី​អ៊ីរ៉ង់​ ខណៈ​ដែល​យន្ត​ហោះ​នេះ​ កំពុង​ហោះ​ហើរ​ឈ្លប​យក​ការណ៍​ពី​មូល​ដ្ឋាន​នុយ​ក្លេ​អ៊ែ​របស់​អ៊ីរ៉ង់​។​

ចំណែក​មន្ត្រី​មន្ទីរ​បញ្ច​កោណ​របស់​សហ​រដ្ឋ​អាមេរិក​ បាន​ប្រកាស​ច្រាន​ចោល​នូវ​សេច​ក្តី​ប្រកាស​របស់​អ៊ីរ៉ង់​ នូវ​ការ​បាញ់​ទម្លាក់​យន្ត​ហោះ​ឈ្លប​យក​ការណ៍​គ្មាន​មនុស្ស​បើក​បរ​នេះ​ ដោយ​មន្ត្រី​នោះ​បាន​បញ្ជាក់​ថា​ កង​ទ័ព​អ៊ីរ៉ង់​មិន​អាច​បាញ់​ទម្លាក់​យន្ត​ហោះ​ឈ្លប​យក​ការ​របស់​អាមេរិក​បាន ​ទេ​។​

ប៉ុន្តែ​យោធា​អ៊ីរ៉ង់​ បាន​បង្ហាញ​ព័ត៌មាន​យន្ត​ហោះ​ឈ្លប​យក​ការណ៍​នេះ​ និង​បាន​អះ​អាង​ថា​ ខ្លួន​ជា​អ្នក​បាញ់​ធ្លាក់​នៅ​លើ​ទឹក​ដី​របស់​ខ្លួនទៀតផង​៕​

ប្រែសម្រួលដោយ៖ បុរស​ដំណឹង