​អ្នកគាំទ្រ​ធ្វើ​ខួប​ ១០ ឆ្នាំ លើ​សង្វៀន​សិល្បៈ​របស់ Rain

Rain គឺ​ជា​តារាចម្រៀង​ និងសម្តែង​ដែលទទួល​បាន​នូវប្រជា​ប្រិយភាព​នៅតំបន់អាស៊ី នរណា​ដែល​មិនស្គាល់​ចំពោះ​តារាមួយដួងនេះ ។

នាពេថ្មីៗ​នេះ​ដែរ តារាចម្រៀង និងសម្តែង​រូប​នេះកំពុងតែ​ទទួល​បាននូវការគាំទ្រ​យ៉ាង​ច្រើន​លើស​ពីការរំពឹងទុក ក្នុងនោះ​ផង​ដែរ​តារារូប​នេះ ត្រូវ​បានអ្នកគាំទ្រ​ទាំងនោះ​ធ្វើការ​ការ​អបអរ​ខួប​ឆ្នាំ ទី ១០ក្នុង​ដំណើរ​លើ​សង្វៀនសិល្បៈ។ ការ​គាំទ្រ​ចំពោះ​តារារូបនេះ​ធ្វើឡើង​នៅតាម Fan Café “Rain Tree” ក៏​ដូច​ជា អ្នកគាំទ្រ​នៅប្រទេសជប៉ុន ដោយតំឡើង​នូវការអប​អរនេះ​នៅ​តាម​ច្រកទ្វារចេញចូលក្នុងស្ថានីយរថ​ភ្លើងក្រោមដី​ពី​គឺ នៅ Euljiro Entrance ហើយនឹង Euljiro-3 សម្រាប់ផ្លូវ​ក្រោមដីពី​នេះដែរ​គឺ​ជាប់នឹង Myeongdong ក្រុង Seoul  ដែលជា​តំបន់មួយមានភ្ញៀវ​បរទេស​មកទស្សនា​ច្រើន ។

សម្រាប់តារាចម្រៀង​រូបនេះ គឺ​ជាលើកទី ១ ហើយ​ដែលសម្តែង​នៅស្ថានីយទូរទស្សន៍ខ្សែកាប កាល​ពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០០២ ដែលរាប់មកទល់នឹងពេលនេះ​មានរយៈ​កាល១០ ឆ្នាំ ហើយ ។បន្ទាប់មក​ក៏ទទួល​បាន​នូវ​ប្រជាប្រិយភាពតាមរយៈ​បទកន្ទ្រាក់អារម្មណ៍ “Bad Boy””How to Avoid the Sun” ហើយនឹងបទ “Rainism” ។​ស្រប​ពេលនោះ​ក៏លេ​ចមុខក្នុងខ្សែ​ភាពយន្ត​បុរាណ”Full House” ហើយនឹង រឿង​ “Ninja Assassin” ។

អ្នកតំណាង​ឲ្យតារាចម្រៀង​និងសម្តែងរូបនេះ​បានថ្លែងថា”នៅពេលដែល Rain បានលឺ​នូវព័ត៌មាននេះ​គាត់​មានការសប្បាយចិត្ត​ជាពន់ពេក ដែលអ្នកគាំទ្រ​គាត់​បង្កើត​នូវព្រឹត្តិការណ៍​នេះឡើង” ។

គួរបញ្ចាក់ផងដែរថា តារាចម្រៀង និងសម្តែង ចូលបម្រើ និង​ហាត់រៀនកងទ័ព នៅខែ តុលា ថ្ងៃទី ១១ ឆ្នាំ ២០១១ ៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង