ម្ចាស់​តំណែង​ជើងឯក​ ២សម័យកាល Vettel Abu Dhabi ប្រកួតឈ្នះ Formula One Bahrain Grand Prix

ជើង​ឯក​ប្រណាំង​រថ​យន្ត​ Formula​ One​ សញ្ចាតិ​អាល្លឺ​ម៉ង់Vettel Abu Dhabi ​ រូប​នេះ​បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង​ជើង​ឯក​ពិភព​លោក​វិញ​ហើយ​កាល​ពី​ថ្ងៃ ​អាទិត្យ​​ ជាមួយ​និង​ក្រុម​ផលិត​រថ​យន្ត​របស់​ខ្លួន​គឺ​ RedBull​ ដែល​បានយក​ឈ្នះ​ជាលើក​ដំបូង​ក្នុង​រដូវ​កាល​ថ្មី​នៅ​ Bahrain​ Grand ​Prix​ ​។​

កីឡា​ករ​វ័យ​ ២៤ ​ឆ្នាំ ​Vettel Abu Dhabi​ រូបនេះបាន​ទទួល​ជ័យ​ជម្នះ​ជា​លើក​ទី ​២២​ ក្នុង​អាជីប​ប្រណាំង​រថ​យន្ត​ Formula​ One​,​ Vettel​ បាន​ប្រើ​ថេរៈ​ល្បឿនលឿន​ជាង​គេ​ពោល​គឺ​ ១ ​ម៉ោង ​៣៥ ​នាទី​និង​ ១០.៩៩០ ​វិនាទី​លើ​កំណាត់​ផ្លូវ​ប្រវែង​ ៣០៨.២ ​គីឡូ​ម៉ែត្រ​ លេខ​ ២​ នៅ ​Bahrain​ Grand ​Prix​ នេះ​បាន​ទៅ​កីឡា​ករ​ចំណូល​ថ្មី​របស់​ក្រុម​ Lotus​,​ Kimi ​Raikkonen​ សញ្ជាតិ​ហ្វាំង​ឡង់​ដែល​ជា​អតិត​កីឡា​ករ​ទទួល​បាន​ជើង​ឯក​អោយ​ក្រុម​ Ferrari​ ស្រប​ពេល​ដែល​ លំដាប់​ទី​ ៣​ កីឡា​ករ​រួម​ក្រុម​ Lotus​ របស់​គេ​គឺ​ Romain​ Grosjean ​សញ្ជាតិ​បារាំង​ផង​ដែរ​។​

កីឡា​ករ​ប្រណាំង​សញ្ជាតិ​អូស្រ្តាលី​នៃ​ក្រុម​ RedBull​, ​Mark ​Webber​ បញ្ចប់​នៅ​លំដាប់​ទី​ ៤​ ហើយ​កីឡា​ករ​ Nico ​Rosberg ​នៅ​លំដាប់​ទី​ ៥​ ខណៈ​ដែល​លេខ​ ៦​និង​លេខ​ ៧ ​បាន​ទៅ​កីឡា​ករ​ Paul ​di​ Resta​ និង ​Fernando ​Alonso ​របស់​ក្រុម​ផលិត​ Ferrari​។​ ក្រោយ​ពី​បញ្ចប់​ពី​ទីលាន​ទី​ ៤ ​ក្នុង​រដូវ​កាល​នេះ​ សរុប​ពិន្ទុ​មក​លេខ​ ១ ​Sebastien ​Vettel ​មាន​៥៣ ​ពិន្ទុ ​លេខ ​២ ​Lewis ​Hamilton ​មាន ​៤៩ ​ពិន្ទុ ​លេខ ​៣ ​Mark ​Webber ​មាន ​៤៨ ​ពិន្ទុ ​និង​លេខ​ ៤​ Alonso ​៤៣ ​ពិន្ទុ​ស្មើ​គ្នា​និង​ Jenson ​Button​ ដែរ​៕​

ប្រែសម្រួលដោយ៖ បុរសដំណឹង