អ្វីទៅជាជំងឺថប់បារម្ភ?

អ្នកតែងតែមានការថប់បារម្ភជាញយដងក្នុងពេលវេលាណាមួយនៃជីវិតរស់នៅរបស់អ្នក ដូច​ជា​​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​មាន​ជំងឺ​សង្កាត់​ ឬក៏អ្នកត្រៀមខ្លួន​បង្កើតមុខជំនួញអ្វីមួយ ប៉ុន្តែ​ទាំង​នេះ​គ្រាន់​ជា​លក្ខណៈ​ធម្មតា​ប៉ុណ្ណោះ​ទេ​។​

ជំងឺថប់បារម្ភ ​មាន​សភាព​ខ្លាំង​ក្លា​ជាង​នេះ​ទៅ​ទៀត​មាន​រយៈ​ពេល​យូរ​ និង​ប៉ះ​ពាល់​ដល់​តួនាទី​មុខងារ​ និង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។​

  • ជំងឺថប់បារម្ភឃើញមានច្រើនដែរឬទេ?

ជំងឺថប់​បារម្ភ​មាន​ច្រើន​ជាង​គេ​បង្អស់​ ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ចិត្ត​ឯ​ទៀត​ៗ​ និង​ឃើញ​ច្រើន​លើ​ស្រ្តី​​ភេទ។​

  • អ្វីខ្លះជារោគសញ្ញានៃជំងឺថប់បារម្ភ?

១. រោគសញ្ញាស្តែងមាននៅលើរាង្គកាយ៖ បេះដួងដើរញាប់ ចង្វាក់ដង្ហើមខ្លីៗ វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក ស្ងួតមាត់ បែក​ញើស​ហួស​ប្រមាណ ត្រជាក់ចុងដៃ ចុងជើង រសេសរសោះ អស់កម្លាំង ល្ហិតល្ហៃ ចុកចាប់ តឹងណែនសាច់ដុំ ចង្អោរ ក្អួត នោមញឹក ឧស្សាហ៍​កោស​ខ្យល់ ស្រឺត ពិបាកគេង គេងមិនលក់។

២. រោគសញ្ញាស្តែងមាននៅលើផ្លូវចិត្ត៖ ព្រួយបារម្ភ ​ភ័យ​ខ្លាច​គ្មាន​ហេតុផល​ ភ័យ​ខ្លាច​​ស្លាប់​ដោយ​សារ​គាំង​បេះដួង​ អន្ទះ​​សារ​​ពិបាក​​ក្នុង​​ការ​​រង់​ចាំ​ ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ ភ្លេច​ភ្លាំង​ច្រើន​ មិនហ៊ានធ្វើដំណើរ ឬនៅតែឯង។

  • មូលហេតុអ្វីខ្លះដែលនាំឲ្យមានជំងឺថប់បារម្ភ?

ការទទួលបទពិសោធន៍អាក្រក់ម្តងហើយ ម្តងទៀត ពីអតីតកាល ដូចជា៖ ការគម្រាមសម្លាប់ ភ្លើងឆេះផ្ទះ សង្រ្គាម ការបែកបាក់ ករណី​ខ្លះ​មូល​ហេតុ​ពុំមានលក្ខណៈច្បាស់លាស់។

  • ការព្យាបាល

-ការព្យាបាលតាមបែបចិត្តសាស្ត្រ

-ការព្យាបាលដោយឱសថប្រឆាំងនឹងជំងឺថប់បារម្ភ

-ការសម្រាកកាយ ចិត្ត

-ការធ្វើលំហាត់ដកដង្ហើម…៕

អត្ថបទដោយ៖ សាន់រ៉ាយ

Facebook Notice for EU! You need to login to view and post FB Comments!