​ម៉ិច​​ស៊ីក​​ប្រកាស​​អាសន្ន​​ឲ្យ​​ប្រ​ជា​​ពល​​រដ្ឋ​​បង្កើន​​ការ​ប្រុង​​ប្រ​យ័ត្ន​​ចំ​ពោះ​​បន្ទុះ​​ភ្នំ​​ភ្លើង​​

ក្រុម​អាជ្ញា​ធរ​ការ​ពារ​ជន​ស៊ីវីល​នៅ​ប្រទេស​ម៉ិច​ស៊ីក​ បាន​ចេញ​នូវ​សេច​ក្តី​ប្រកាស​មួយ​បន្ថែម​ទៀត​យ៉ាងតន់ហន់ កាល​ពី​ថ្ងៃ​ចន្ទ​​ អំពី​គ្រោះ​មហន្ត​រាយ​ដែល​អាច​កើត​ឡើង​ដោយ​សារ​បន្ទុះ​ភ្នំ​ភ្លើង​ ដែល​ភ្នំ​ភ្លើង​នេះ​ បាន​ផ្ទុះ​ឡើង​អស់​រយៈ​ពេល​ជិត​មួយ​សប្តាហ៍​កន្លង​មក​ហើយ​។​

អ្នក​ជំនាញ​សិក្សាខាង​ភ្នំ​ភ្លើង​ សាន ​នីកូឡាស​ បាន​អោយ​ដឹង​ថា​ ភ្នំ​ភ្លើង​នេះ​ អាច​នឹង​ផ្ទុះ​ឡើង​ក្នុង​ទ្រង់​ទ្រាយ​ធំ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ទោះ​បី​ជា​ពេល​នេះ​ កំពុង​ផ្ទុះ​ឡើង​ក្នុង​លក្ខណៈ​បន្តិច​បន្តួច​ក៏​ដោយ​។​

ក្រុម​អាជ្ញា​ធរ​ការ​ពារ​ជន​ស៊ីវីល​ បាន​ឲ្យដឹងបនតទៀត​ថា​ ប្រជា​ពល​រដ្ឋ​ប្រមាណ​ជា​ជាង​៥០,០០០​គ្រួសារ​បាន​ជម្លៀស​ខ្លួន​ចេញ​ពី​លំនៅ​ដ្ឋាន​ក្នុង​បរិវេណ​ចម្ងាយ​ ប្រមាណ​ជាជាង​២០​គីឡូ​ម៉ែត្រ​ពី​ភ្នំ​ភ្លើង​នោះ​ ដោយ​សារ​តែ​ភ្នំ​ភ្លើង​ បាន​ផ្ទុះ​ព្រួស​ ផេះ​ឡើង​ទៅ​លើ​អាកាស​ក្នុង​ចម្ងាយ​ប្រមាណ​ជា​ ៥៤៨៣​ម៉ែត្រ​ ដែល​ប៉ះ​ពាល់​ ដល់​ការ​ដឹក​ជញ្ជូន​តាម​អាកាស​​៕​

ប្រែសម្រួលដោយ៖​បុរស​ដំណឹង

 

Facebook Notice for EU! You need to login to view and post FB Comments!