សំបុត្រ Euro ​2012 ​បាន​ដាក់​លក់​​ជា​​ផ្លូវ​​ការណ៍​​នៅ​​ពហុ​​កី​ឡា​ដ្ឋាន​​ជាតិ​​ ក្នុង​​​ទី​​ក្រុង​​វ៉​សា​វី​

​កាល​ពី​ថ្ងៃ​ចន្ទ​សំបុត្រ​ចូល​រួម​ទស្សនា​ Euro​ 2012​ បាន​ដាក់​លក់​ជា​ផ្លូវ​ការណ៍​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ ក្នុង​ទី​ក្រុង​វ៉សាវី។​

ឯក​អគ្គ​រាជ​ទូត​ Euro​ 2012​ លោក​ Zbigniew ​Boniek ​និង​លោក​ Andrzej​ Szamach​ បាន​បង្ហាញ​ពី​ទម្រង់​ខ្នាត​ធំ​នៃ​សំបុត្រ​ចូល​រួម​ទស្សនា​ក្នុង​ទីលាន​ ជាមួយ​និង​ក្មេង​ដែល​បាន​ឈ្នះ​សំបុត្រ​ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​បើក​ឆាក​រវាង​ក្រុម​ម្ចាស់​ផ្ទះ​ប៉ូឡូញ​ និង​ក្រិច​ ថ្ងៃ​ទី​ ៨​ ខែ​មិថុនា​សម្រាប់​ពូល​ A​។​

​បញ្ជាក់​ផងដែរថា​ សំបុត្រ​ជាច្រើន​សម្រាប់​ ការ​ប្រកួត​កំឡុង​ព្រឹត្ត​ការណ៍​ Euro ​2012​ ត្រូវ​បាន​លក់​អស់គ្មានសល់​ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ ប្រធាន​គម្រោង​ និង​ផែន​ការ​លក់​របស់​ UEFA​ គឺ​លោក​ Pedro​ Correia​។​

សំបុត្រ​ប្រមាណ​ជា ៥ សែន​សន្លឹក ត្រូវ​បានដាក់លក់អស់រយៈ​ពេលជាង ១ ឆ្នាំហើយ ដែល​គម្រោង​នឹងលក់​រហូត​ទៅដល់ ១២ លាន សន្លឹក​ក្នុងរដូវ​កាល​ប្រកួតនេះ នេះ​បើ​តាម​សម្តីរបស់លោក Pedro ៕

 

ប្រែសម្រួល​ដោយ៖ ដំណឹង​ថ្មី

 

Facebook Notice for EU! You need to login to view and post FB Comments!