​Jay Park មាន​​ការ​ផ្សព្វ​​ផ្សាយ​ក្នុង​ដៃ​​៥​ប្រ​ទេស​​នៅ​តំបន់​អាស៊ី​

ប្រភពព័ត៌​មាន​ពី Sidus HQ ដែល​ជា​ភ្នាក់​ងារ​របស់ Jay Park បាន​ថ្លែង​កាលពីថ្ងៃទី ២៥ ខែ មេសា ថា “Jay Park បានទទួល​នូវក្តី​ស្រឡាញ់ និងកាគាំទ្រ​ត្រូវ​បាន​គេហៅ​ទៅសម្តែង​ជាច្រើនតំបន់ក្នុង​តំបន់អាស៊ី ហើយ​គាត់មានគ្រោង​និង​ធ្វើការផ្សព្វផ្សាយនូវប្រាំ​ប្រទេស​ផ្សេងគ្នា ក្នុងនោះ​មាន​ដូចជា សាំងហ្គាពួ​ជា​ដើម” ។

សម្រាប់ការ​ផ្សព្វផ្សាយនេះដែរ​តាមរយៈ​បទ “New Breed” និងធ្វើ​ឡើង​នៅតំបន់អាស៊ី ដូចគ្នា​នេះផងដែរ Jay Park បានស្នើរ​ដល់​អតិថិជន និងទស្សនិកជន ដែលធ្លាប់គាំទ្រ​រូប​លោក​នៅតែ​បន្ត​ការ​គាំទ្ររូបលោកទៀតផង ។ ចំណែក​ការផ្សព្វផ្សាយ​នៅ សាំងហ្គាពួ​នឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែ មេសា នេះ​បន្ទាប់​មក​ទៀត​គឺហ្វីលីពីន ឥណ្ឌូនេស៊ី និង​ ម៉ាឡេស៊ី ហើយ​ការ​ផ្សព្វផ្សាយ​នេះនឹង​បញ្ចប់នៅ​ជប៉ុនក្នុងចន្លោះ​ខែ មិថុនា ។

ក្នុងការផ្សព្វផ្សាយប៉ុន្មានថ្ងៃខាងមុខនេះ Jay Park និង​អញ្ជើញតារា​ដែលទទួលបាននូវពាន”Star Awards ”មក​ធ្វើ​ជា​ភ្ងៀវកិត្តិយស ហើយតារារូប​នេះ​នឹងដើរលើ​កម្រាល​ព្រំ​ក្រហមដើម្បីធ្វើនូវ​អ្វីដែល​ប្លែក និង​លក្ខណៈ​សម្តែង​យ៉ាង​ពិសេស។ Jay Park សង្ឈឹម​យ៉ាង​មុតមាំថា លោក​នឹង​មានវត្តមាននៅBillboard Time Square នៅទីក្រុង ញ៉ូវ​យ៉ក ៕

ប្រែ​សម្រួល​ដោយ៖ បុរស​ដំណឹង