តោខៀវ Chelsea ឈោង​ចាប់​យក​វគ្គ​ផ្តាច់​ព្រ័ត្រ​បាន​ហើយ

នៅរាត្រីថ្ងៃ​ អង្គារម្សិល​មិញ​ក្នុងការប្រកួត​ដើម្បីដណ្តើម​នូវ​ពាន់រង្វាន់ Champion League ដោយ​ក្នុងនោះ​មាន ក្រុម តោ​ខៀវ Chelsea ប៉ះ​ជាមួយ​នឹង​ក្រុម FC Bacelona ។

សម្រាប់​ការ​ប្រកួតនេះដែរ​ធ្វើ​ការ​ប្រកួត​ឡើង​ដោយ​មានលក្ខណៈ​ស្វិត​ស្វាញជាទីបំផុត ​ព្រោះថា វា​ជា​ឱ​កាស​ប្រកួត​ដើម្បី​ជា​កាំជណ្តើរ​ ដែល​មិន​អាច​បាត់មួយ​កាំ​ណាមួយ​ឡើយក្នុងការ​ឈានទៅរក​ការ​ប្រកួត​ចុង​ក្រោយ​នៃ​ ពានរង្វាន់ Champion League នេះ ។

ប្រភព​ពីអ្នក​ដែល​តាមដាន​នូវ​ការប្រកួត​នេះ ពិត​ជា​ខក​បំណង​មែន​ទែន ចំពោះ​គ្រាប់​បាល់ និងទម្រង់​លេង​របស់ FC Bacelona ទោះ​បីជា​ខិតខំ​យ៉ាង​នេះ​ក្តី តែ​លទ្ឋផល​ដែល​ទទួល​បាន​មិនសម​ដូច​បំណង​ឡើយ ដោយជា​លទ្ធផលមួយ​មានការ​សោកស្តាយ​ជាទីបំផុត​សម្រាប់​អ្នក​ដែលគាំទ្រ និង​ក្រុម FC Bacelona ផ្ទាល់​តែ​ម្តង ដោយលទ្ធផល ៣ ទល់នឹង ២ ។

គួរ​បញ្ចាក់ផងដែរថា សម្រាប់​លទ្ធផល ៣ ទល់នឹង ២ នេះ​ស​បញ្ចាក់ឲ្យឃើញ​ថា ក្រុម តោខៀវ Chelsea និង​ឈាន​ចូល​ការ​ប្រកួ​ត​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ចាប់​យក​នូវពាន​នា​រដូវ​កាល​នេះ ។

តើ​ Chelsea និង​អាច​ឈោង​ចាប់​យក​ពាន់ដែរឬទេ ? គ្រាប់បាល់​មូល ចឹង! បើ​ចង់ដឹងឲ្យ​កាន់តែ​ច្បាស់​ទាំង​អស់គ្នា​ មានតែ​រង​ចាំ​នូវ​ការ​ប្រកួត​នេះ​តែប៉ុណ្ណោះ រងចាំអ៊ុត​ថា វា​ចេញលេខ ១ ឬលេខ ២ សម្រាប់ អាប៉ោង​មួយ​គ្រាប់នេះ ? ៕

អត្ថបទដោយ៖ បុរស​ដំណឹង