Real Madrid កែ​ប្រែ​នូវប្រវត្តិសាស្រ្ត​របស់ខ្លួន​ហើយ

នៅរាត្រី​យប់មិញ​នេះ​ Real Madrid ប៉ះជាមួ​យ​នឹង Bayern Munich ប្រវត្តិនៃ​កា​ជួប​គ្នា​រវាង​ក្រុម​ទាំង ពីរនេះ​មាន​ប្រវត្តិជូរចត់​ក្នុងការ​ជួប​គ្នា នៅ​ឆ្នាំ ១៩៧៦ Bayern Munich យក​ឈ្នះ Real Madrid ក្នុ​ង​លទ្ធផល ២-0  ចំណែក​នៅឆ្នាំ ១៩៨៧ Bayern Munich យកឈ្នះ Real Madrid ៤ ទល់នឹង ១  ឆ្នាំ ២០០០ Bayern Munich ៤ Real Madrid 2  នៅឆ្នាំ ២០០១ វិញ គឺ ២ ទល់នឹង ១ ហើយ​នៅ​ឆ្នាំ ២០០៧ ២ ទល់នឹង ១ ដូចគ្នាផងដែរ ។

ប្រវត្តិ​នៃ​ការជួ​ប​គ្នា Real Madrid មិន​ដែល​មានប្រវត្តិឈ្នះ​លើ​ Bayern Munich ឡើយ ក្នុងចំនោម​ទាំង ៥ ប្រកួត​ខាងលើ ដែល​ក្រុមទាំងពីរ​ជួបគ្នា ។ ប្រវត្តិ​ច្រំដែល​​កើតឡើងវិញ​សារជាថ្មី​ទៀត​ហើយ សម្រាប់ឆ្នាំនេះមិនខុស​ពី​ឆ្នាំ ១៩៧៦ ប៉ុន្មាននោះទេ ក្នុងការ​ប្រកួត​ស្រាប់តែ​មានជម្លោះ​រវាងកីឡាករ Real Madrid និង​Bayen Munich ដោយ​បង្កើត​ជា​អំពើ​ហិង្សា លើ​ទីលាន​ដូចកាល​នោះផងដែរ ។

តែ​អ្វីដែល​ប្លែកនោះ​គឺ Real Madrid ឆ្នាំនេះ​មានសង្ឈឹម​ និង​កែ​ប្រែ​នូវ​ប្រវត្តិ​សាស្រ្ត​ក្នុងការជួប​គ្នា ដោយ​លទ្ធផល​ដូចដែល Bayern Munich ស៊ី Real Madrid ក្នុងឆ្នាំ ២០០១ និង​ឆ្នាំ ២០០៧ ផងដែរ​នោះ​គឺ​លទ្ធផល ២ ទល់​នឹង ១ ។

ទោះជា​កែ​ប្រែ​នូវ​ប្រវត្តិ​សាស្រ្ត​គ្រាប់បាលយ៉ាងនេះក្តី តែ​ក្តីសង្ឈឹម​របស់ ក្លិបយក្ស​អេស្ប៉ាញ​ ត្រូវ​ទៅកាត់សេចក្តីជាមួយ​នឹង​ពិន្ទុការ​ប្រកួតកន្លងមក​ រហូតដល់ទៅ ប៉េណាល់ទី តែ​ទីបំផុត​ប្រវត្តិ​សាស្រ្តចាញ់​នៅ​តែ​មាន​នៅក្នុងឆ្នាំ ២០១២ នេះ៕

អត្ថបទដោយ៖ បុរសដំណឹង