មនុស្សរាប់ម៉ឺននាក់ដង្ហែរ​ក្បួនតវ៉ា​នៅបូលីវី

ហ្វូង​មនុស្ស​ជា​ច្រើន​ប្រមូល​ផ្តុំ​គ្នា​ដើរ​ដង្ហែរ​ក្បួន​តវ៉ា​ ក្នុង​ទីក្រុង​ឡាប៉ា​របស់​ប្រទេស​បូលីវី​ កាល​ពី​ថ្ងៃ​អង្គារ។​

ការ​ដើរ​ដង្ហែរ​ក្បួន​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​តវ៉ា​ចំពោះ​កំណែរ​ទម្រង់ ​របស់​រដ្ឋា​ភិបាល​ដែលចេញ​ច្បាប់​កាត់​បន្ថយ​ភាគ​រយ​នៃ​ចំនួន​ បៀរ​វត្សន៍របស់​ពួក​គេ​។​

ប្រភព​ព័ត៌​មានមូយ​បាន​បន្ត​ថា​ ក្រុម​អ្នក​តវ៉ា​មិន​ត្រឹម​តែ​តវ៉ា​មិន​ឲ្យ​កាត់​បន្ថយ​ភាគ​រយ​នៃ​ចំនួន​ ប្រាក់​បៀរ​វត្សន៍​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ទាម​ទារ​ឲ្យរដ្ឋា​ភិបាល​តម្លើង​ប្រាក់​បៀរ​វត្សន៍​របស់​ពួក​គេ​ ថែម​​ទៀត​ផង​។​

​ការ​តវ៉ានេះ​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​កើត​ឡើង​ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ៣​នាក់​ រង​របួស​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​ចាប់​ខ្លួន​​ក្នុង​ពេល​ដែល​ពួក​គេ​នៅ​តែ ​រឹង​រួស​តវ៉ា​និង​គប់គ្រាប់​បែក​​ផ្សេង​ទៅ​លើ​កម្លាំង​នគរ​បាល ​ខណៈ​នគរ​បាល​បាញ់ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែកដើម្បី​បំបែក​នូវហ្វូង​របស់​ពួក​គេ​នោះ​៕​

ប្រែសម្រួលដោយ៖ បុរស​ដំណឹង