តារា​សម្តែ​ង​ប្រចាំទូរទស្សន៍​ Jessica Hsuan ប្រហែល​ត្រូវ​ការ​មេធាវី

តារា​សម្តែង​ប្រចាំ​ស្ថានីយទូរទស្សន៍ នាង​ Jessica Hsuan  នា​ពេលបច្ចុប្បន្នកាល​នេះ​តារា​សម្តែង​រូ​ប​ទុក​កំពុងតែ​មាន​នូវ​ភាពក្រៀមក្រំ ដោយ​សារ​ប្រភព​ព័ត៌មា​ន​ជាច្រើនក្នុងស្រុក​ចុះ​ផ្សាយ​ពី​ការ​វះ​កាត់​កែ​ច្នៃ​នូវ​ដើម​ទ្រូង​ ដែល​ធ្វើឡើង​នៅ មជ្ឈ​មណ្ឌល​កែ​សម្ផស្ស​ Suzhou ។​

អ្វី​ដែល​កើត​ឡើងចំពោះនាងដោយ​សារ​តែ​មូលហេតុមួយ​នោះ​គឺ​នាង​ព្រម​ឯក​ភាព​នូវ​កា​រ​ផ្សព្វ​ផ្សាយឲ្យមជ្ឈ​មណ្ឌល​មួយ​នោះតែ​ប៉ុណ្ណោះ ។

ប្រភពព័ត៌​មានមួយ​បាន​បង្ហាញ​ថា Jessica  ត្រូវ​បានសង់​ប្រាក់​នូ​វការ​ចំណាយ​ទាំង​អស់ ហើយ​នា​ង​មិន​បាន​បង្ហាញ​នូវការ​ផ្សព្វ​ផ្សាយ​នោះ​ទេ ។ ហើយ​លើស​ពីនេះ តារា​រូបនេះ​ត្រូ​វបាន​​មជ្ឈ​មណ្ឌល​កែ​សម្ផស្ស​​នេះធ្វើការិះ​គន់​យ៉ាង​ខ្លាំង ។

ចំពោះ​បញ្ហា​នេះ​តារា​រូប​នេះ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវ​ច្បាប់ ​ហើយ​ប្រហែលជា​រូប​នាង​ត្រូវ​ការ​នូវ​មេ​ធាវី​​ដើម្បី​ការ​ពារ​ក្តី​ចំពោះរឿង​មួយ​នេះ​ហើយ​មើល​ទៅ ៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!