miss A’s Suzy ​ ជា​ស្រ្តីទីមួយកាន់ពាន ៣ តែ​ម្នាក់ឯង

Miss A’s Suzy​ បានក្លាយទៅជា​ស្រ្តីទីមួយហើយនៅក្នុងប្រទេសកូរ៉េ ដែល​ទទួលបាន​នូវពានរង្វាន់ Rokie Award ដែល​ជា​ពាន​ប្រចាំឆ្នាំ បីផ្សេងគ្នា ដោយ​រួមមាន តន្រ្តី រឿង​បុរាណ ហើយ​នឹង ខ្សែ​ភាពយន្តសម័យ ។ កាល​ប្រគល់​ពាននេះ​ធ្វើឡើងនៅថ្ងៃទី ២៦ ម្សិលមិញ​នេះ នាង Suzy ត្រូវ​បានគេ​ប្រសិទ្ឋ​នាម​ថា “តារា​សម្តែងស្រីថ្មី​ដែលសម្តែង​ល្អ​ជាងគេ​ប្រចាំឆ្នាំ” លើកទី ៤៨ ក្នុងកម្មវិធី Baeksang Arts Award ដែលនាង​ស្ថិតក្នុងលំដាន់ស្ថាបត្យករទី ១០១ ។

នៅក្នុងកម្មវិធីនោះដែរ​នាង​បានថ្លែងថា”អរគុណ​ច្រើនណាស់ វា​ជាកិត្តិយស​របស់ខ្ញុំ​ហើយដែលមានវត្ត​មាននៅលើ​វេទិកានេះ នៅចន្លោះ​ដែ​លខ្ញុំ​មានវត្តមាន​ជាលើកទីមួយ​តាមរយៈ​សាច់រឿង ខ្ញុំគួរ​តែ​និយាយ​ថា អរគុណសម្រាប់បុគ្គលិក​ទាំងអស់គ្នា រួមទាំង ថ្នាក់ដឹកនាំ Lee Yong Joo ហើយនឹង​ក្រុម Miss A ទាំង​អស់ដែល​តែងតែ​ធ្វើការ​គាំទ្រ​នឹ​ងលើកទឹកចិត្ត​ចំពោះខ្ញុំ ” ។

គួរ​បញ្ជាក់ផងដែរថា នេះគឺ​ជាលើកទី៣ ហើយ​សម្រាប់ Suzy ក្នុងការ​ទទួល​យកនូវពាន Best Rokie Award ។ នៅឆ្នាំ ២០១០ ដែលជា​ពានទីមួយ​របស់នាង​នៅឯ “Mnet Asian Music Awards (MAMA)”សម្រាប់​ការសម្តែង​បទ “Bad Girl, Good Girl” ឆ្នាំ ២០១១ ដែលជា​ពាន​លើកទី ២​ របស់នាង នោះគឺ ស្ថិតក្នុងនាមជា​តារា​សម្តែងល្អរសប់ស្ថានីយទូរទស្សន៍ KBS Drama “Drama High” ហើ​យ​មកទល់​នឹងថ្ងៃនេះ នាង​បានទទួលស្គាល់ម្តងទៀត​ពីនាង Seo Yeon ដែលស្ថិតក្នុង”ស្ថាបត្យករ ១០១” ជាមួយនឹង​ឈ្មោះ​ហៅក្រៅថា “Korea’s First Love Icon” ៕

ប្រែសម្រួលដោយ៖​បុរស​ដំណឹង

Facebook Notice for EU! You need to login to view and post FB Comments!