លី តូវហួ ក្លាយ​ជា​តួក្នុងរឿង Iron Man III

ជាមួយ​នឹងកា​រ​ថ្លឹង​ថ្លែង​របស់ចិន ជាមួយនឹង ហូលីវ៉ូត ត្រូវ​បានសម្រច​ថា​នឹង​យក​លោក Andy Lau ហៅលី តូវហួរ ឲ្យ​ចូលរួមសម្តែង​ក្នុងសាច់រឿង Iron Man III ដើម្បី​បំពេញនូវ​តម្រូវ​កា​រ​ទីផ្សារ ។

សម្រាប់រឿងនេះដែរ​នឹង​ចាប់ផ្តើម​ថត​នៅរដូវ​ក្តៅ​ខាងមុខនេះ នៅថ្ងៃទី ៣  ខែ ឧសភា ឆ្នាំ ២០១៣ តំបន់​ដែលគ្រោង​នឹង​ថត មាន​នៅ​លើទឹកដីចិន  ដូច​ជា​ស្ទឺតយ៉ូ​ក៏​នៅ​ទឹកដីចិន ហើយ​រូបភាព Walt Disney  សហការជាមួយនឹង ផលិតកម្ម DMG  ។សម្រាប់​កា​ជ្រើស​រើ​សតួវិញគឺ ធ្វើ​យ៉ាង​ណា​ឲ្យ​វាមានកម្រិត​សមមូល​នឹងតារាសម្តែងចិន ហើយ​នេះ​គឺ​ជាលើកទីមួយ​ហើយសម្រាប់​តារាសម្តែង​អស់រយៈ​ពេល ៣០ ឆ្នាំ កន្លងមកនេះ ហើយ​នេះ​គឺ​ជាឱកាស​របស់​គាត់ក្នុងការ​ចូល​មក​ទីផ្សារ​ហូលីវ៉ូត ។

មូលហេតុ​ដែល​គេ​ពិភាក្សា​យកតារា​រូបនេះក្នុងសម្តែងក្នុងសាច់រឿង Iron Mna III គឺ មក​ពី​គាត់​មានទេពកោសល្យ​សម្តែង ហើយ​ក៏​ជា​អ្នកដែលមាន​ការ​គាំទ្រ​ច្រើនបំផុត​នៅក្នុង Box Office ដូច​ជា​នៅលើទឹកដីចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ ជប៉ុន កូរ៉េ និង​តំបន់ប្រទេសក្នុងអាស៊ាន​ផងដែរ ។នេះក៏ជា​ឱកាស​របស់គាត់ក្នុងការ​ដើរ​ចេញ ពីតំបន់អាស៊ាន​ ហើយ​ចូលតំបន់អាស៊ាន ក៏ដូចជា ហូលីវ៉ូត ដើម្បីក្លាយខ្លួនជា តារាសម្តែង​ឆ្នើមរបស់ហូលីវ៉ូត​ផង​ដែរ ។

តាម​ការ​ពិភាក្សា​ជាមួយនឹង  Walt Disney និងMavel  ជាមួយនឹង ផលិតកម្ម​ក្នុងស្រុកចិន DMG កាលពីសប្តាហ៍កន្លងទៅបាន​យល់​ស្រប សម្រច​តាម​គ្រោង​ខាងលើ​ដូច​អ្វីដែល​បាន​ព្រាង​ទុក ៕

ប្រែសម្រួលដោយ៖​បុរ​សដំណឹង