T-ara ប្រកាសនូវតន្ត្រី Guerilla

កាល​ពីថ្ងៃទី ២៨ ក្រុម​តារាចម្រៀងស្រី T-ara បាន​ប្រកាស​ថា ក្រុម​របស់នាង នឹង​មាន​វត្តមាន​នៅក្នុងតន្ត្រី guerilla concert ដែល​ធ្វើឡើងនៅ កូរ៉េ និង​ជប៉ុនដែល​ជា អាលប៊ុម​លើកទីដំបូង​បំផុត​នៅប្រទេស​ជប៉ុន​ដែល​គ្រោងនឹ​ងលក់រហូតទៅដល់ ៥០០,000 វ៉ុល ។

ក្រុមតារាចម្រៀងស្រី រូបនេះ​នឹង​ចេញវ៉ុល​ដំបូង​នៅជប៉ុននៅថ្ងៃទី ៦ ខែ មិថុនា​ ខាងមុខ​នេះ តាមរយៈ​បទ “Jelwelry Box” ។​សម្រាប់ការ​លក់​មុន​ សមាជិក​ចូលរួមផ្សព្វផ្សាយ​លក់គឺ​តាំងតែ​ពីថ្ងៃទី ១៩ ខែ មេសា​ មកម្លេះ ។

ប្រភពព័ត៌មាន​ពី អ្នកវិភាគ​ឯក​ទេ​សនៃតន្រី​នេះ បាន​និយាយថា ជាមួយនឹង​ចំនួន​នៃ​ការ​បើក​លក់មុន​នេះ ក្រុម​ T-ara សង្ឈឹម​នឹងការលក់នេះ ស្ថិត​នៅចន្លោះ ពី 300,០០០​ ទៅ ៤០០,០០០ ។

កាល​ពីខែ ៩ កន្លងទៅ ក្រុម​ T-ara តាមរយៈ អាលប៊ុម “Bo Peep Bo Peep” ហើយ​ក៏​ក្លាយ​ជាក្រុម​​ស្រ្តី ទីមួយរបស់កូរ៉េ ដែល​ជា​ចំនួន​មួយ​គួរឲ្យកត់​សម្គាល់នៅលើតារាង Oricon Daily តាមរយៈ​បទ​ចម្រៀង​នេះ ដែល​មាន​ចំនួន​គាំទ្រលើស​គេក្នុងរយៈ​ពេលមួយសប្តាហ៍ ។

ក្រៅ​ពីបទ “Bo Peep Bo Peep” សុទ្ធ​សឹង​ជាបទ​ញាក់ផ្សេងទៀតរួម​មាន “YAYAYA,” “Roly Poly,” “Lovey-Dovey” នឹង​មានបទ​ជា​ច្រើនទៀត។

ដូចគ្នានេះ​ដែរ ក្រុម​តារាចម្រៀង T-ara នឹងបង្ហាញ​នូវ​តន្រី្ត​របស់ខ្លួន​នៅជុំវិញ​ប្រទសជប៉ុន​នៅខែ កក្កដា ហើយ​ក៏នឹង​សម្ពោធ​វានៅ​ថ្ងៃទី ១៤ ខែ កក្កដា សម្រាប់​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម​តារាចម្រៀង T-ara ផង​ដែរ ៕

ប្រែសម្រួលដោយ៖​បុរស​ដំណឹង