​អាលីយា៖ មិនមែន​សម្រាប់ខ្លួនឯង គឺមនុស្ស ១៤ លាន​នាក់

ស្រីស្រស់សម្បុរណ៍​ស្រអែម​ពោល​ពេញ​ទៅដោយវោហាសព្ទមិនចេះរីងស្ងួត​ នោះគឺ អាលីយា ដែល​ជា​ពិធីការិនី​ស្ថានីយ៍វិទ្យុ ហើយរសាត់ខ្លួនក្លាយទៅជា​តារាសម្តែង​ និង​តារាចម្រៀង​ មកទល់នឹង​ពេល​នេះ ​តារា​ស្បែកស្រអែម​រូបនេះ​ប្រឡូកក្នុងសង្វៀន​សិល្បៈអស់រយៈ​ពេល ៩ ឆ្នាំ​ទៅហើយ ។

ទោះបី​ជា​កេរ្តិ៍ឈ្មោះ​មិន​សូវល្បីប៉ុន្មាន​​តែ​ដោយការ​ស្រលាញ់​សិល្បៈ ហើយសិល្បៈ​គឺជា​វិថី​ដែល​ដឹកដៃ​ជីវិត​របស់​នាង​ឲ្យក្លាយ​ទៅជាមនុស្ស​ម្នាក់​មាន​មុខមាត់​នៅក្នុង​សង្គម មានមនុស្ស​ជា​ច្រើន​ទទួលស្គាល់​ និង​ស្គាល់រូបនាង​ដោយសារ​តែសិល្បៈ​នេះ ។ រយៈ​ពេល​ក្រោយ​មក​មាន​អ្នកគាំទ្រ​ និង​ប្រភពដែលស្និទ្ធ​ស្នាល​នឹងតារា​រូបនេះ បាន​គិត​ថា​​”អាលីយា ប្រហែលជា​ឈប់​ពីសិល្បៈ​ហើយ​មើល​ទៅនោះ ព្រោះ​អី​​ខាន​ឃើញ​វត្ត​មាននាង​យូរ​ណាស់​មកហើយ” ។ អ្វីដែលអ្នកគាំទ្រ​គិត​នោះ​បែរ​ទៅជា​ផ្ទុយ​ទៅវិញ អាលីយ៉ា​មិន​បាន​ឈប់​ពីសិល្បៈ​ឡើយ តែ​បែ​រ​ទៅជា​បើក​នូវជំនួញ​ធំ ដែលគ្រោង​នឹងបង្ហាញ​ទស្សនិកជន​ និង​អ្នកគាំទ្រ​ទាំង​អស់​ឲ្យ​បានឃើញ​នាពេលខាងមុខ ឆាប់ៗនេះ  នោះ​គឺ ផលិតកម្ម​ចម្រៀង មិនត្រឹមតែ ប៉ុណ្ណោះ នៅ​មាន ហាង​ថត​រូប ហាងលក់សម្លៀ​ក​បំពាក់ ហើយ​លើស​ពីនេះ​ទៅ​ទៀត​នឹងគ្រោង​ថត​រឿង ទៀតផង ដើម្បី​នាំចេញ​ទៅក្រៅប្រទេស នេះ​គ្រាន់តែ​ជាប្រភពព័ត៌មានមួយ​ដែល​ស្និទ្ធ​ស្នាល​​​នឹង​​នាងប្រាប់​​តែប៉ុណ្ណោះ​។ ​ជួប​ជាមួយនឹង​គេហទំព័រ​ ដំណឹង អាលីយា បាន​ប្រាប់ថា “​អ្វី​ដែល​ព្រភពព័ត៌មាន​ប្រាប់​ខាងលើនោះវា​គឺ​ជាការពិតណាស់​ ហើយចំពោះ​ខ្សែ​រឿង​ដែលកំពុង​តែ​ថត​នោះ​គឺ​នាងបាន​បញ្ចាក់​ថា ទោះបីជា​នាង​ជាតួ​ក្នុងនោះក្តី​តែ មិន​មែន​សម្រាប់រូបនាងល្បីតែ​ម្នាក់ឯង​នោះ​ទេ គឺ​សម្រាប់​មហាជន ១៤ លាន​នាក់ ហើយ​នឹងនាំរឿងនេះ​ទៅបញ្ជាំង​នៅលើ​ទីផ្សារ​បរទេស​ទៀតផង ឲ្យ​គេដឹងថា កុនខ្មែរ មិនមែន​ស្ថិត​ក្នុងចំណុចសូន្យ​ ដែល​គេ​ថា​នោះទេ” ។​នាង​បាន​បន្ត​បញ្ចាក់ទៀតថា “មាន​ព័ត៌មាន​ជាច្រើនបានចុះផ្សាយថា នាង​មានអ្នកឧបត្ថម្ភ នោះវា​គឺ​ជា​ការពិតដែរ​ តែ​សូមបញ្ជាក់ថា​មិន​មែន​អ្នកធំណាម្នាក់ណាឡើយដែលឧបត្ថម្ភនោះ គឺជា អ្វី​ដែល​នាង​អាច​ធ្វើទៅបាននោះ​គឺ​ដោយ​សារ​តែ​រាជ​រដ្ឋា​បរទេស មាន អាមេរិក ឥណ្ឌា កាណាដា បារាំង សាំងហ្គាពួរ​ជាដើម ដែល​ទុកចិត្ត​លើរូបនាង​តែ ប៉ុណ្ណោះ ដោយ​សារ​តែ​នាង​មាន​សមត្ថភាព” ។ នាង​បាន​បន្ត​បញ្ជាក់​បន្ថែមទៀត​ថា “នាពេលខាង​មុខ​នេះ នាង​នឹង​ធ្វើតន្ត្រីដើម្បីរៃអង្គ្រាសថវិកា​ដើម្បី​ជួយ​អ្នកសិល្បៈ​ចូល​និវត្តន៍ និង​ជន​ក្រីក្រ ដែល​នឹង​ធ្វើឡើង​នៅសាល​ស្និសីទ​ចតុមុខ” ។

នាងបាន​បញ្ជាក់ដោយក្តី​សង្ឈឹមយ៉ាង​មុតមាំ​ថា “អ្វី​ដែលនាង​ធ្វើ​មិន​មែន​សម្រាប់​ខ្លួននាង ក្រុម​គ្រួសារនាង តែ​គឺ សម្រាប់​មហាជន ១៤ លាននាក់” ។ លើស​ពីនេះទៅទៀត នាងចង់​ឲ្យ​ពិ​ភព​លោក​ទាំងមូល​ទទួលស្គាល់​នូ​វ​សិល្បៈ ខ្មែរ ឲ្យ​ដឹង​ថា ខ្មែរ គឺ​មានអរិយធម៌​រីកចម្រើ​នរុងរឿង​ដូច​សម័យកាល​ដើម​​ដូច​នោះដែរ មិនចាញ់​បរទេស​នោះឡើយ៕

អត្ថបទ៖ បុរស​ដំណឹង