​Sandara មុខ ១០០

សម្រាប់សប្តាហ៍នេះ Sandara របស់ 2NE1 បានបង្ហាញ​រូប​ថត​ផ្សេង​ៗ​គ្នា ជា​ច្រើ​ន​សន្លឹក។ កាលពីថ្ងៃទី ២៦ កន្លងទៅនាង​បា​នសរសេរថា “Poof~! Do you remember the Miss Tangerine version of Baek [one hundred in Korean] Dara??? បន្ទាប់មក​នាង ក៏​បានបញ្ចូលរូបថតរបស់នាង ចំនួន ២០ សន្លឹក​ក្នុងគណនី​របស់នាង ហើ​យ​មក​ទល់ថ្ងៃទី ៣០ ខែ មេសានេះ នាង​បាន​បញ្ចូល​នូវរូបថត​ចំនួន ៦០ សន្លឹក​ទៀត ដែល​លេង​ស្តាយ៍ខុស​ៗ​គ្នា ។

​ប្រភពព័ត៌​មាន​ពី Etude House បាន​និយាយថា ​រូប​ថតជា​ច្រើន​សន្លឹក​ដែល​សុទ្ធសឹង​ជា​រូបថត​បែប Make Up ទាំងនោះ​គឺ Sandara ថត​ឲ្យ​ CF ថ្មីៗ​នេះ ។​អ្នក​ដែលធ្វើការ​គាំទ្រ​ចំពោះ​នាង​លើ​បណ្តាញអន​ឡាញ​បាន​សរសេរថា “Sandara មើលទៅអស្ចារ្យ​ណាស់ ក្នុងចំណោម​ក្រុម​របស់នាង” ។

ទោះ​បី​ជាយ៉ា​ង​នេះក្តី​ CF របស់​​ Sandara នៃ Etude House នឹងចេញ​នៅលើ គេហទំព័រដ៏​មានប្រជា​ប្រិយ​ភាព Youtube នៅថ្ងៃទី ៧ ខែ មិថុនា ខាង​មុខនេះ ៕

ប្រែសម្រួលដោយ៖​ដំណឹងថ្មី

Facebook Notice for EU! You need to login to view and post FB Comments!