ណា​សា​ជ្រើស​បាន​អវកាសយានិក 8 នាក់​​ក្នុង​បេសកកម្ម​ថ្មី​មួយទៀត​

0
12

​ទីភ្នាក់ងារ​ទី​អវកាស​របស់​អាមេរិក Nasa បាន​ប្រកាស​ប្រាប់​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ខ្លួន​បាន​ជ្រើសរើស​បាន​អវកាស​យានិក 8 នាក់​ចេញពី​បេក្ខជន 6000 នាក់​រួចរាល់​ហើយ​សម្រាប់​ផែនការ​ថ្មី​ក្នុង​ស្រាវជ្រាវ​និង​រុករក​ទី​អវកាស​។​

​បេក្ខជន​ទាំង 8 នាក់​ដែល​បានជ្រើសរើស​ស្ថិតនៅក្នុង​អាយុ​ខ្ទង់​ពី 30 ឆ្នាំ​ដែល​ត្រូវបាន​សម្រាំង​ចេញពី​បេក្ខជន​ដែល​ដាក់ពាក្យ​មក​ណា​សា​តាំងតែ​ពី​កន្លះ​ឆ្នាំមុន​។ 4 នាក់​ក្នុងចំណោម​ពួកគេ​ជា​អវកាសយានិក​ស្ត្រី​ដែល​វា​បាន​ធ្វើឲ្យ​ក្លាយ​ជា​ចំនួន​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កម្មវិធី​រុករក​ទី​អវកាស​របស់​ណា​សា​។​

​អវកាសយានិក​ទាំង 4 នាក់​ដែល​រួមមាន Christina Hammock, 34 ឆ្នាំ Nicole Aunapu Mann, 35 ឆ្នាំ Anne McClain, 34 ឆ្នាំ Jessica Meir, 35 ឆ្នាំ ដែល​ពួកគេ​សុទ្ធ​តែ​មក​ពី​ប្រភព​ផ្សេងៗ​គ្នា​ប៉ុន្តែ​អវកាសយានិក​បុរស​ទាំង​បួន​នាក់​វិញ​គឺ​សុទ្ធតែ​ជា​ទាហាន​ដែល​រួមមាន Josh Cassada, 39 ឆ្នាំ Victor Glover, 37 ឆ្នាំ Tyler Hague, 37 ឆ្នាំ​និង Andrew Morgan, 37 ឆ្នាំ​៕​
https://i1272.photobucket.com/albums/y389/domneng/af/Nasa_zpsa6872953.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here