កាលពីថ្ងៃអង្គារម្សិលមិញនេះលោក Anders Fogh Rasmussen បានប្រកាសជាសាធារណថាកងកម្លាំងណាតូនឹងលែងមានវត្តមាននៅលើទឹកដីនៃប្រទេសអាហ្គានីស្ថានតទៅទៀតហើយ។
ការប្រកាសគឺស្ថិតនៅពីក្រោយការថ្លែងសន្ទរកថារបស់លោកប្រធានាធិបតីអាហ្គានីស្ថាន Hamid Karzai នៅក្នុងទីក្រុងកាប៊ុលដែលបានមានប្រសាសថាកងកម្លាំងរបស់ប្រទេសខ្លួននឹងមានសិទ្ធិក្នុងការក្តោបនិងដឹកនាំសន្តិសុខប្រទេសដោយខ្លួនផ្ទាល់វិញនិងដោយមិនមានវត្តមាននៃអង្គការណាតូនោះទេ។
លោក Rasmussen បាននិយាយបន្ថែមទៀតថាការសម្រេចចិត្តដកទ័ពណាតូចេញពីអាហ្គានីស្ថានជាជំហានសំខាន់ក្នុងការប្រគល់ការងារប្រឆាំងតស៊ូរបស់កងទ័ពទៅឲ្យអាហ្គានីស្ថានទាំងស្រុងក្នុងពេលដ៏ខ្លីមួយដោយទាំងកងកម្លាំងណាតូនិងប្រទេសជាសមមិត្តទាំងអស់ប្រហែលជា 97000 នាក់នឹងត្រូវដកចេញទាំងស្រុងនៅក្នុងឆ្នាំ 2014 ៕
https://i1272.photobucket.com/albums/y389/domneng/af/20111110_111110d-009_rdax_600x400_zps75fb1158.jpg
https://i1272.photobucket.com/albums/y389/domneng/af/taliban_2533730b_zps5bb30589.jpg