កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Microsoft បាននិយាយថា នឹងផ្ដល់ជូន Surface RT ជាង ១ម៉ឺនគ្រឿងដល់លោកគ្រូ-អ្នកគ្រូនៅតាមសាលា ប៉ុន្តែមិនបានបញ្ជាក់ថាសាលាណាមួយនោះទេ ព្រមជាមួយគ្នានោះក៏បានបញ្ជាក់ថាលក់បញ្ចុះតម្លៃទៀតផង។
ដោយឡែក នៅពេលនេះ ក្រុមហ៊ុន Microsoft បានរៀបចំកម្មវិធីថ្មីដោយលក់បញ្ចុះតម្លៃ Surface RT សម្រាប់សាលាទាំងអស់ដែលមានបំណងចង់ទិញ Tablet របស់ Microsoft។
ក្រុមហ៊ុន Microsoft បានប្រកាសថា នឹងលក់បញ្ចុះតម្លៃ Surface RT ចំនួន ៥០ភាគរយ សម្រាប់សាលារដ្ឋ និងឯកជន ដែលចាប់អារម្មណ៍ ហើយកម្មវិធីនេះ នឹងចាប់ផ្ដើមពីថ្ងៃទី ២៤ខែមិថុនា ដល់ថ្ងៃទី៣១ខែសីហា ឆ្នាំ ២០១៣។
កាលពីត្រីមាសទី១ ក្រុមហ៊ុន Microsoft លក់ Tablet បានសរុបចំនួន ៩០ម៉ឺនគ្រឿង ដែលនេះជាតួលេខមួយតិចបំផុតបើធៀបនឹង Samsung និង Apple។
ក្រុមអ្នកវិភាគបានលើកឡើងថា ក្រុមហ៊ុន Microsoft ប្រហែលជាលក់ Tablet របស់ខ្លួនមិនដាច់ទើប មានកម្មវិធីពិសេសលក់បញ្ចុះតម្លៃដល់សាលា ព្រោះមានតែការធ្វើបែបនេះនោះទេ ទើបអាចលក់ Tablet ឲ្យបានចំនួនច្រើនបាន៕