ក្រុមហ៊ុនចិន Huawei បាននិយាយថា ខ្លួនមិនមានគម្រោងចង់ទិញក្រុមហ៊ុនទូរស័ព្ទដៃហ្វាំងឡង់ Nokia ដូចសារព័ត៌មាន Financial Times ចុះផ្សាយនោះទេ។
នៅមុននេះ សារព័ត៌មាន Financial Times បានចុះផ្សាយថា លោក Richard Yu នាយកប្រតិបត្តិ ក្រុមហ៊ុន Huawei កំពុងតែពិចារណាទិញយកក្រុមហ៊ុន Nokia ប៉ុន្តែព័ត៌មាននេះត្រូវបានអ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei ច្រានចោល ព្រមទាំងបាននិយាយថានោះជាព័ត៌មានមិនពិត។
ពាក់ព័ន្ធនឹងព័ត៌មាននេះ ក្រុមហ៊ុន Nokia បានបដិសេធមិនផ្ដល់យោបល់អ្វីទាំងអស់ ដល់អ្នកសាព័ត៌មាន Reuters៕