បន្ទាប់ពីលេចឭព័ត៌មានចចាមអារាមនាង Kim Min Ji បានបង្ហើបឲ្យដឹងថា នាងមានទំនាក់ទំនងជាមួយនឹងតារាបាល់ទាត់ Park Ji Song ។
SBS’ ‘One Night of TV Entertainment’ បានព្យាយាមធ្វើបទសម្ភាស ជាមួយនឹងនាង Kim Min Ji ខណៈពេលដែលនាងបានចូលរួមកម្មវិធី ‘Live Broadcast Today នោះ។
នាង Kim Min Ji បាននិយាយថា នាងមិនមានអ្វីទាំងអស់ដើម្បីប្រាប់ទៅអ្នកប៉ុន្តែនៅពេលដែល Kim II Joong បានសួរថា តើនាងមានអារម្មណ៍ឆ្លើយតបនឹងពាក្យចចាមដែលបានបង្ហាញនោះ យ៉ាងម៉េចដែរ? នាងបាននិយាយថា “វាគ្រាន់តែជារឿងខុសពីការពិត”ដែលរូបទាំងនោះគឺជាប្លង់ថតឲ្យទស្សនាវដ្តីកីឡាមួយតែប៉ុណ្ណោះដោយត្រូវបណ្តើរគ្នាតាមទីសាធារណៈនោះ។
អ្នកសារព័ត៌មានខាងលើ Kim II Joong បានសួរបន្តថា តើខ្ញុំអាចធ្វើការអបអរដល់អ្នកដែរឬទេ? នាងក៏បានបន្តថា វាជាពាក្យចចាមអារាមនិយាយតគ្នាតែប៉ុណ្ណោះ ប្រសិនបើអ្នកនិយាយ ខ្ញុំក៏មិនថាអ្វីដែរ។
នៅថ្ងៃសន្និសីទកាសែតដែល Park Ji Sung បានកំណត់ជាមួយនឹងការធ្វើសន្និសីទកាសែតលើកទី ២០ នាងក៏បាននិយាយថា “នាងសង្ឈឹមថា គាត់នឹងអាចពន្យល់អ្វីៗគ្រប់បែបយ៉ាងឲ្យប្រសើរជាងនេះ”៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/2013-05-31_185527_zpsbebba4cf.jpg