ក្រុមហ៊ុន Microsoft ថ្មីៗនេះ បាននិយាយជាក្រុមហ៊ុន Nokia ក្នុងការទិញយកឧបករណ៍របស់ក្រុមហ៊ុន Nokia ប៉ុន្តែការពិភាក្សាត្រូវបរាជ័យ នេះបើយោងតាមសារព័ត៌មាន Wall Street Journal រាយការណ៍កាលពីថ្ងៃពុធ ម្សិលមិញនេះ។
ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ខ្លឹមសារចេញពី WSJ ថា ការពិភាក្សាទិញនោះអាចនឹងត្រូវធ្វើឡើងនៅក្នុងខែនេះ។ នេះបើយោងតាមប្រភពដែលមិនបង្ហាញអត្តសញ្ញាណបានប្រាប់សារព័ត៌មានខាងលើ។
ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Nokia បានសហការគ្នាអស់រយៈពេល ២ឆ្នាំមកហើយ លើការប្រើប្រាស់នូវប្រព័ន្ធដំណើរការ Windows Phone នៅលើស្មាតហ្វូនរបស់ Nokia។
គួរបញ្ជាក់ផងដែរថា តំណាងរបស់ក្រុមហ៊ុនទាំងពីរបានបដិសេធមិនផ្ដល់យោបល់ អ្វីទាំងអស់ពាក់ព័ន្ធនឹងព័ត៌មានខាងលើ៕