ញូវដេលី ៖ តាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបានឲ្យដឹងថាចំនួននៃអ្នកស្លាប់ដោយសារទឹកជំនន់ភ្លៀងបានកើនឡើងដល់ 550 នាក់និងមនុស្សជាង 50 000 នាក់ដែលបាត់បង់ផ្ទះសម្បែងរបស់ខ្លួន។
គួរបញ្ជាក់ថាតាំងតែពីថ្ងៃអាទិត្យដែលព្យុះភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំងនិងបណ្តាលឲ្យមានជាទឹកជំនន់និងការបាក់ដីនៅភាគខាងកើតនៃប្រទេសឥណ្ឌាហើយបានសម្លាប់ទាំងប្រជាជនក្នុងស្រុកទាំងអ្នកដែលបានធ្វើធម្មយាត្រាសាសនានិងបានបំផ្លិចបំផ្លាញផ្ទះប្រជាជនជាច្រើនរយខ្នង។
ក្រុមទាហានប៉ូលិសនិងអ្នកជួយសង្គ្រោះនៅតែបន្តខិតខំធ្វើការងារនៅឡើយនៅពេលដែលត្រូវបានគេជឿជាក់ថាចំនួននៃអ្នកស្លាប់នឹងបន្តថែមទៀត។គ្រោះមហន្តរាយធម្មជាតិលើកនេះត្រូវបានប្រជាពលរដ្ឋនិងសហគមន៍នានាទម្លាក់កំហុសទៅលើសកម្មភាពមនុស្សជាជាងធម្មជាតិពីព្រោះថាមួយរយពេលចុងក្រោយដែលប្រទេសឥណ្ឌាបានអភិវឌ្ឍយ៉ាងគំហុកទៅលើវិស័យរុករករ៉ែការសាងសង់អគារនិងវិស័យថាមពលជាច្រើនទៀត៕
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/279571-Stranded-people-are-rescued-after-torrential-monsoon-rains_zpsa5811e67.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/India_Floods__systemsdeccanmail1_2_zpsda94a6f6.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/U2_1494222g_zps64c31732.jpg
ទស្សនាវីដេអូដូចខាងក្រោមនេះ៖