ក្នុងឆ្នាំចុងក្រោយនេះ នាយពែកមី កាន់តែឡើងកូដទៅៗ និងមានរឿងរ៉ាវរសើបជាច្រើនដែល ដែលកំពុងជាទីផ្តោតអារម្មណ៍របស់មហាជនគ្រប់ស្រទាប់វណ្ណៈ។
ម្ចាស់បទចម្រៀង ឲ្យប្រពន្ធ ស៊ីសៀង ឲ្យនាងស៊ីដល់ស៊ុប មុននេះក៏បានបង្កើតរឿងរសើបដល់មហាជនដែរ ជាពិសេសអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលចែករំលែករូបថតពាក់សាក់ ៤ លើស្នា ។តែជុំវិញបញ្ហានេះលោកមិបានបកស្រាយនោះទេ ដោយថារឿងនេះជារឿងផ្ទៃក្នុងទៅវិញ ។
ផុតពីរឿងមួយនេះ នៅពេលថ្មីៗនេះដែរ នាយ ពែកមី បានប្រទាញ់អារម្មណ៍មហាជនទៀតហើយ នោះគឺ លួចផិតក្បត់ប្រពន្ធ មកស្រលាញ់ស្រីខារ៉ាអូ។ ពាក្យចចាមអារាមយ៉ាងរន្ទឺនេះ កំពុងខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយថា “នាយ ពែកមី ពិតជាក្បត់ប្រពន្ធ មកស្រលាញ់ស្រីខារ៉ាអូខេមែនឬ?”។
ប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងថា នាយពែកមី ពិតជា ស្រលាញ់ស្រីខារ៉ាអូខេមែន ដោយគេឃើញលោកតែងតែចូលខារ៉ាអូ និងបណ្តើរស្រីម្នាក់ចេញពីខារ៉ាអូខេមួយកន្លែងជាញឹកញាប់ទៀតផង។
ជុំវិញនៃបញ្ហានេះ ដែរ ប្រភពកៀកកើយនឹងនាយពែកមី បានអះអាងយ៉ាងក្រឡែតថា “ពាក្យចចាមអារាមខាងលើនេះ វាមិនមែនជារឿងពិតនោះទេ ។ ពែកមី ឯណាហានទៅក្បត់ប្រពន្ធកូន លួចស្រលាញ់ស្រីខារ៉ាអូខេនោះ បើគេឃើញតារាកំប្លែង និងតារាចម្រៀង ផលិតកម្ម ថោន រូបនេះ ស្រលាញ់ប្រពន្ធ កូន និងបងប្អូនសឹងអីនោះ”។ ប្រភពនេះបន្តថា បើសិនជាមានដូចរឿងដែលចោទខាងលើមែនពិត នោះ វាគឺមានតែក្នុងបទចម្រៀងដែលនិពន្ធ ដោយ កិវីវ័យក្មេង យឹម តាស្រង់ ក្នុងបទ “យប់នេះកុំឱបអ្នកផ្សេង” ស្ថិតនៅក្នុងស៊ីឌីវ៉ុល ៤០ របស់ផលិតថោន ដែលច្រៀងដោយនាយ ពែកមី តែម្តង។ ប្រភពដដែលបានអះអាងហើយអះអាងទៀតថា ពាក្យចចាមអារាមខាងលើមិនពិតនោះទេ លោកហានយកជីវិតមកធានាជំនួសលោក ពែកមី ៕
https://i1272.photobucket.com/albums/y389/domneng/Air/2013-06-27_115652_zpse13b5a9f.jpg
ស្តាប់បទ “យប់នេះកុំឱបអ្នកផ្សេង” ដូចខាងក្រោមនេះ៖
This always happen to whom become famous can cause a fragile state in family..
wrong writing Khmer words , line 4th and 6th, please kindly check and revise. thanks.
ជារឿងធម្មតាទេប្រុសណាមិនខូច
បានលេសណាស់។ អោយតាពេលបានទៅស៊ីក្រៅ តាំងចាប់ផ្តើមនិយាយថាប្រុសណាមិនខូច។យាប់