ទីក្រុង Cario ៖ ការប៉ះទង្គិចគ្នារវាងក្រុមប្រឆាំងរដ្ឋាភិបាលអេហ្ស៊ីបដែលដឹកនាំដោយលោកប្រធានាធិបតី Mohamed Morsi និងក្រុមគាំទ្របានសម្លាប់មនុស្ស 4 នាក់កាលពីថ្ងៃសុក្រម្សិលមិញនិងរបួស 160 នាក់ដែលចំនួនតួលេខដែលស្លាប់បានកើនដល់ 7 នាក់នៅក្នុងមួយអាទិត្យចុងក្រោយនេះហើយត្រូវបានគេជឿជាក់ថានិងមានការតវ៉ាប្រឆាំងមួយដ៏ធំម្តងទៀតនាថ្ងៃទី 30 ខែមិថុនានេះប្រឆាំងនឹងរូបលោកប្រធានាធិបតី។
នៅក្នុងបួននាក់ដែលត្រូវបានស្លាប់ក៏មានម្នាក់ជាជនជាតិអាមេរិកផងដែរដែលសរុបមានជនជាតិអាមេរិកពីរនាក់ហើយដែលបានស្លាប់។អ្នកតំណាងមួយរូបបាននិយាយថាគាត់បានកំពុងប្រើប្រាស់កាម៉េរ៉ាទូរសព្ទដើម្បីថតរូបនៃបាតុកម្មហិង្សានេះនៅក្បែរនឹងអគារ Muslim Brotherhood ។ស្ថានទូតអាមេរិកប្រចាំនៅទីក្រុង Cario នៅតែបញ្ជាក់ពីការប្រឹងប្រែងដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ពីការស្លាប់របស់ជនជាតិខ្លួន។
គួរបញ្ជាក់ផងដែរថាជនជាតិអាមេរិកម្នាក់ផ្សេងទៀតដែលបានស្លាប់និងប្រាំនាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះហ្គាសមួយនៅចំកណ្តាលហ្វូងបាតុករប្រឆាំងនាទីក្រុងកំពង់ផែរបស់អេហ្ស៊ីបSuez ៕
https://i1272.photobucket.com/albums/y389/domneng/2013-06-29_091956_zpsbf092cc3.jpg
https://i1272.photobucket.com/albums/y389/domneng/2013-06-29_092017_zps69d02887.jpg
https://i1272.photobucket.com/albums/y389/domneng/2013-06-29_092034_zps5227286e.jpg
https://i1272.photobucket.com/albums/y389/domneng/2013-06-29_092048_zps7843aa34.jpg