យោងតាមប្រភពព័ត៌មានបរទេសនានា បានបង្ហាញឲ្យដឹងថា នៅពេលដែលប៉ូលិសបានមកដល់ក្មេងស្រីម្នាក់ស្ថិតក្នុងស្ថានភាពអាក្រាត បានស្រែកយ៉ាងខ្លាំងៗ ខ្ញុំចូលចិត្តវា ខ្ញុំមិនមានទោសអ្វីនោះទេ ហេតុអ្វីអ្នកបង្ខំឲ្យខ្ញុំទៅស្ថានីយ៍ប៉ូលិស។
ក្នុងអំឡុងពេលម៉ោង ៤ ព្រឹក ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣ មានមនុស្សម្នាក់បានខលទៅកាន់ប៉ូលិស និងប្រកាសថា មានក្មេងស្រីម្នាក់អាយុប្រហែល ២៨ ឆ្នាំ ដោយមិនបានស្លៀកពាក់ខោអាវ ដែលស្ថិតនៅ Luc Lac ។អ្នកស្រី Liu បាននិយាយថា “ខ្ញុំបានពាំនាំយកខោអាវ និងប្រាប់នាងឲ្យស្លៀកប៉ុន្តែនាងបែជារត់ចេញឆ្ងាយ ដោយមិនមានវិធីផ្សេងទៀតដើម្បីឲ្យនាងស្លៀកពាក ខ្ញុំក៏បានខលទៅប៉ូលិស ។ពេលដែលប៉ូលិសមកដល់ ក្មេងស្រីឈ្មោះ Luc Lac គឺមិននៅទីនេះយូរនោះទេ”។
ប៉ូលិសបាននិយាយទៅកាន់នាងថា “ស្តាប់ខ្ញុំ ខ្ញុំជួយនាងទេ ដោយនិយាយយ៉ាងផ្អែម និងមុខស្រស់ទៅកាន់ក្មេងស្រីអាក្រាតកាយនោះ តែភ្នែករបស់នាង ដូចជាមានកំហឹងមិនពេញចិត្តសោះឡើយ ដោយនាងបានរត់ទៅកាន់ Zhangqiu”។នៅពេលដែលប៉ូលិសបានមកដល់ ពួកគេបានឃើញក្មេងស្រីម្នាក់អង្គុយជិតហាងដោយកាយអាក្រាយ ដោយម្ចាស់ហាងនោះបានផ្តល់ដំបូន្មាន និងជូនខោអាវឲ្យនាងស្លៀកពាក់ ។ប៉ូលិសបានខ្ចីសម្លៀកបំពាក់ពីម្ចាស់ហាង ដោយគ្របដណ្តបលើរាងកាយរបស់នាង និងនាំទៅកាន់ស្ថានីយ៍ប៉ូលិសក្នុងខេត្ត Liaoning ។ទោះបីជាយ៉ាងនេះក្តី ក្មេងស្រីដែលស្ថិតនៅក្នុងស្ថានភាពកាយអាក្រាតនោះ បានស្រែកយ៉ាងខ្លាំងៗ ដោយមិនចង់ចូលក្នុងរថយន្តរបស់មន្ត្រីប៉ូលិសឡើយ ដោយស្រែកថា “ខ្ញុំចូលចិត្តវា ខ្ញុំមិនមានទោសអ្វីនោះទេ ហេតុអ្វីអ្នកបង្ខំខ្ញុំឲ្យទៅស្ថានីយ៍ប៉ូលិស”។
ទីនេះគ្មានវិធីអ្វីក្រៅពីឲ្យតាក់ស៊ីធ្វើជាជំនួយការប៉ូលិសនោះទេ ដោយឲ្យតាក់ស៊ីធ្វើជាអ្នកនាំផ្លូវ និងប៉ូលិសជាអ្នកកំដរ នាងឲ្យចូលតាក់ស៊ី ។តែទោះជានាំចូលរថយន្តក្តី តែក្មេងស្រីនោះបានស្រែកខ្លាំងៗ នៅតាមផ្លូវ។ពេលចូលដល់ច្រកស្ថានីយ៍ប៉ូលិស ក្មេងស្រីនោះ បានរត់ចេញពីរថយន្ត និងលេងបិទពួនជាមួយនឹងប៉ូលិស អស់រយៈពេល ៣០នាទី ទើបប៉ូលិសអាចនាំនាងចូលស្ថានីយ៍ប៉ូលិសបាន។
នៅវេលាម៉ោង ៥ ព្រឹក ម្តាយរបស់នាងបានមកស្ថានីយ៍ប៉ូលិស ដើម្បីយកកូនស្រីវិញ។របាយការណ៍បានឲ្យដឹងថា នាងមានអាយុ ២៨ ឆ្នាំ និងមានកូនមួយទៀត ដោយសារតែមានការប៉ះទង្គិចជាមួយនឹងក្រុមគ្រួសារទើបនាង មានអារម្មណ៍ទៅជាមនុស្សឆ្កួត។ប៉ូលិសបានផ្តល់យោបល់ឲ្យទៅម្តាយរបស់នាងរីអាក្រាតនេះ នាំនាងទៅកាន់ពេទ្យចិត្តសាស្ត្រ៕
https://i1272.photobucket.com/albums/y389/domneng/Bang/Nude_zpsd53477ed.jpg