អេ​ហ្ស៊ី​ប​ចាប់ខ្លួនបាន​មេដឹកនាំ​កំពូល​មួយ​រូប​ទៀត​របស់​ក្រុម​សាសនា​មូស្លីម Muslim Brotherhooo’s

0
12

ទីក្រុង Cairo ៖​តាម​ប្រភព​ពី​ព័ត៌មាន​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​បាន​ដ​ឲ្យដឹង​ថា​កម្លាំង​ទាហាន​របស់​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​បាន​ចាប់​បាន​មេដឹកនាំ​កំពូល​របស់​ក្រុម​មូស្លីម Muslim Brotherhood’s គឺ​ក្រោយ​មួយ​ថ្ងៃ​ក្រោយ​ការបណ្តេញចេញ​លោក​ប្រធានាធិបតី Mohamed Morsi ដែល​ជាប់​ពាក់ព័ន្ធ​និង​ក្រុម​សាសនា​មូស្លីម​មួយ​នេះ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Mideast-Egypt_Horo-210-e1372955351971-635x357_zps697e4dfb.jpg
​លោក​សភា​ចារបុរសរ​បស់​អេ​ហ្សី​ប Ahmed Ezz el-Din បានដាក់​បញ្ជា​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​នាំខ្លួន​មេដឹកនាំ​រូប​នេះ​ក្នុង​ការចោទប្រកាន់​ពីបទ​ប្រើប្រាស់​កម្លាំង​របស់​ខ្លួន​ក្នុង​ការរៀបចំ​ផែនការ​និង​សម្លាប់​ក្រុមបាតុករ​ប្រឆាំងនឹង​លោក​ប្រធានាធិបតី Morsi កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​សម្អាង​លើ​ការស៊ើបអង្កេត​កន្លងមក​ដែល​ក្រុម​នេះ​និង​លោក​អតីត​ប្រធានាធិបតី​រូបនេះ​បាន​ជាប់​ពាក់ព័ន្ធ​គ្នា​ក្នុង​ផែនការ​ឃាតកម្ម​លើក​នេះ​។​
​គួរ​បញ្ជាក់​ដែរ​ថា​នៅ​មុន​មួយ​ថ្ងៃ​នៃ​ការចាប់ខ្លួន​មេដឹកនាំ​កំពូល​រូបនេះ​កងកម្លាំង​សន្តិសុខ​ជាតិ​ក៏​បាន​ចាប់ខ្លួន​មេដឹកនាំ​បក្ស MB’s Freedom and Justice ផង​និង​អនុប្រធាន​ក្រុម​សាសនា​មូស្លីម Rashad al-Bayoumi ផង​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here