រុស្ស៊ី​ប្រកាស​លើ​ធ្វី​ត​ទ័​រ​ថា Edward Snowden ទទួលបាន​សិទ្ធ​ជ្រកកោន​នៅ​ក្នុង​ប្រទេស វេ​ណេ​ស៊ុយអេ​ឡា​

0
14

​ប្រធាន​គណៈកម្មាធិការ​កិច្ច​ការងារ​បរទេសរ​បស់​ប្រទេស​រុស្សី​បាន​ប្រកាស​នៅក្នុង​ធ្វី​ត​ទ័​រ​របស់​ខ្លួន​ថា Edward Snowden ទទួលបាន​ការអនុញ្ញាតិឲ្យ​មានសិ​ទ្ធិ​រស់​នៅក្នុង​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​ហើយ​នៅ​ចុង​សប្តាហ៍​មុន​ជាមួយគ្នា​នឹង​ប្រទេស​ពីរ​ផ្សេង​ទៀត​ក៏​បាន​ទទួលយក​ព្រម​សំណើរ​ក្នុង​ការរស់នៅ​របស់​លោក​ដែរ​ដូចជា​នី​កា​រ៉ា​ហ្គ័​រ​និង​ប្រទេស​បូ​ឡាវៀ​។​

​លោក​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា Maduro បាន​និយាយថា​លោក​បាន​ទទួល​យក​សំណើរ​សុំ​សិទ្ធិ​ជ្រកកោន​របស់លោក Snowden មុន​ពេល​សម្រេច​អនុញ្ញាតិ​ប្រគល់​សិទ្ធិ​ជ្រកកោន​នេះ​ទៅឲ្យ​បុគ្គល​នេះ​ហើយ​ឥឡូវ​លោក Snowden អាច​ហោះ​មកកាន់​ប្រទេស​យើង​បាន​គ្រប់ពេល​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Edward Snowden អាយុ 30 ឆ្នាំ​ត្រូវបាន​អាមេរិក​ស្វែងរក​នឹង​តាម​ចាប់​ខ្លួន​ក្រោម​ទោស​កំហុស​បី​ដែល​ត្រូវបាន​ចោទប្រកាន់​ក្រោយពី​លោក​បាន​ទម្លាយ​អាថ៍កំបាំង​ជាច្រើន​របស់​អាមេរិក​លើ​ផែនការ​មួយ​ដែល​មានឈ្មោះ PRISM ដែល​មាន​គោលដៅ​ក្នុង​ការចាប់យក​ការសន្ទនា​របស់​ប្រជាជន​ទាំងអស់​នៅក្នុង​ពិភពលោក​បាន​។​

​លោក Snowden ដែល​បាន​ហោះ​ទៅកាន់​ប្រទេស​រុស្សី​ហើយ​ស្នាក់នៅ​ក្នុង​ព្រលាន​យន្តហោះ​រុស្សី​តាំងតែ​ពី​ថ្ងៃ​ទី 23 ខែ​មិថុនា​បាន​ដាក់សំណើរ​ក្នុង​សុំ​សិទ្ធិ​ជ្រកកោន​ទៅកាន់​ប្រទេស​ដល់​ទៅ 21 ប្រទេស​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/edward-snowden_zpsbe8dc0a0.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here