មក​កុហកថា​ស្រលាញ់​អូន​ម្តងទៀត​បាន​ទេ ?

5
16

​ភាព​កណ្តោចកណ្តែង​ដែល​ពិបាក​នឹង​ប៉ាន់ស្មាន ដោយ​កើត​ចេញពី​ភាព​ឯកា និង​ភាព​អផ្សុក ដែល​នេះ​ជាដើម​ហេតុ​ធ្វើឲ្យ​មនុស្ស​ភាគច្រើន​សួរ​ថា​ស្នេហា​ជា​អ្វី​? ។​
​ស្នេហា ពេល​ខ្លះ​វា​ជា​អ្នកដឹកនាំ​មនុស្ស ឲ្យទៅ​រក​ភាពរុងរឿង​បាន ហើយ​វា​ក៏​ជា​អាវុធ​មុខ​ពីរ​ដែរ ដោយ​អាច​បំផ្លាញ​មនុស្ស​ដូចគ្នា ។ តែ​ភាព​ឯកា ជាដើម​ចម​ធ្វើឲ្យ​មាន​អារម្មណ៍ត្រ​ម៉ង់​ត្រមោច ។​
​សេចក្តីស្រលាញ់​ដែល​កើតចេញ​ពី​ប្រអប់​បេះដូង ដោយ​អារម្មណ៍​ស្មោះស្មគ្រ វា​ជា​រឿង​ដ៏​សំខាន់​ណាស់ តែ​យើង​ត្រូវ​ប្រើ​ពេលវេលា ដើម្បី​សាង​ទំនុកចិត្ត​លើ​គេ​ម្នាក់​នោះ មុន​នឹង​អនុញ្ញាតិឲ្យ​ស្ថិតនៅ​ក្នុង​ប្រអប់​បេះដូង​យើង​បាន​។​
​តែ​ក្នុងករណី​ធ្វេសប្រហែស​ដោយ​ប្រការ​ណាមួយ ដោយ​រកាំរកូស​នោះ ភាព​ផ្អែម​នឹង​រលាយ​មួយ​ប៉ព្រិចភ្នែក​។​

​មក​ដល់​ត្រឹម​នេះ​នាង​ខ្ញុំ​មិន​ចង់​អូសបន្លាយ​អ្វី​ឆ្ងាយ​នោះ ទេ នាង​ខ្ញុំ ឈ្មោះ សុធា​រ័ត្ន បញ្ញា បាន​ចាកចេញ​ពី​ស្រុក​កំណើត​មក​រៀន​នៅ​ក្នុង​ក្រុងភ្នំពេញ ហើយក៏​ឆ្លៀត​ពេល​ធ្វើការ​បណ្តើរ រៀន​បណ្តើរ បន្ទាប់​ពី​មាន​បញ្ហា​រកាំរកូស​ក្នុង​គ្រួសារ​សាច់ញាតិ​ដែល​នាង​ខ្ញុំ​រស់នៅ​មក នាង​ខ្ញុំ​បាន​សម្រចចិត្ត​ចាកចេញ​ពី​ផ្ទះ​របស់​បង​ប្អូន​នៅ​ភ្នំពេញ ដោយ​ទៅ​ជួល​ផ្ទះ​នៅ​តែ​ម្នាក់ឯង អស់​រយៈពេល ២ ឆ្នាំ​។​
​ក្រោយ​ពី​ការចាកចេញ​ពី​ផ្ទះ​គ្រួសារ ខាង​សាច់ញាតិ នាង​ខ្ញុំ​នៅ​តែ​ធ្វើការ​ជា​ធម្មតា​ដើម្បី​រក​ថវិកា ផ្គត់​ការសិក្សា​ខ្លួន ឯង ដោយ​ជួល​ទៅ​លើ​ថ្លៃ​ផ្ទះ ទឹក​ភ្លើង និង​ចំណីអាហារ ។ នៅ​កន្លែងធ្វើការ​ខ្ញុំ​បាន​ស្គាល់​បុរស​ម្នាក់ ដែលជា​អ្នក​ធ្វើការ​មុន​នាង​ខ្ញុំ ៥ ឆ្នាំ និង​បង​ខ្ញុំ ៣ ឆ្នាំ​តែ​ប៉ុណ្ណោះ គាត់​មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បុគ្គលិក ក្នុង​ក្រុមហ៊ុន​ដែល​នាង​ខ្ញុំ​ធ្វើការ​។​មិនយូរប៉ុន្មាន ភាពស្និទ្ធស្នាល​ដែល​កើតចេញ​ពី​ការងារ បាន​ធ្វើឲ្យ​យើង​ទាំងពីរ កាន់​ជិតដិត​គ្នា​ទៅ ៗ តែ​មិន​បាន​ប្រាប់ថា ស្រលាញ់​គ្នា​នោះ​ទេ​។ នៅ​ថ្ងៃ ឆ្លង​ឆ្នាំ និង​ជា​ថ្ងៃ​ជប់លៀង​របស់​ក្រុមហ៊ុន បុរស​ដែល​បង​នាង​ខ្ញុំ ៣ ឆ្នាំ នោះ​គាត់​ឈ្មោះ ភារក្ស បាន​សារភាព​ស្រលាញ់​ខ្ញុំ ដែល​ធ្វើឲ្យ​ដួងចិត្ត​ខ្ញុំ​ស្ទើរតែ​គាំង​ព្រោះ​ចង់​ឭ​សម្តី​នេះ ជា​យូរណាស់​មកហើយ ហើយក៏​ជា​ពាក្យ​ដែល​ធ្វើឲ្យ​ផ្ទៃមុខ​ទាំងមូល​របស់​ខ្ញុំ ពោរពេញ​ទៅ​សញ្ញា​បេះដូង ។ គាត់​បាន​សារភាព​ថា គាត់​បាន​ស្រលាញ់​នាង​ខ្ញុំ​តាំងពី​ដំបូង​មក​ម្លេះ តែ​មិន​ហាន​ប្រាប់​ទាល់តែសោះ ទើប​មាន​ឱកាសល្អ នេះ​ទើបបាន​ប្រាប់ថា ស្រលាញ់ ព្រោះ​អី​ខ្លាច​រំដួល​មួយទង​នេះ គេ​បេះ​ទៅ​បាត់ និង​ម្យ៉ាងវិញទៀត​ជីវិត​គាត់​មិន​អាច​រស់​ដោយ​គ្មាន​នាង​ខ្ញុំ​នោះទេ​។ ដោយ​ចិត្ត​ទន់ជ្រាយ​ជា​ស្ត្រី ស្ទើរតែ​មិន​ហាន​ហា​រមាត់​ថា​យល់ព្រម​ឡើយ ណាមួយ​ខ្លាច​ជា​រឿង​មិន​ពិត ណាមួយ​ខ្លួន​ស្រលាញ់​គេ​ដែរ តែ​បើ​មិន​យល់ព្រម​មិន​កើត​នោះទេ​។​

​ក្រោយ​ពី​សាង​ស្នេហា​ជាមួយនឹង​គ្នា​អស់​រយៈពេល ១ ឆ្នាំ កន្លះ ដោយ​ក្តី​សុខក្សេមក្សាន្ត​នោះ ភារក្ស ដែល​ជា​សង្សារ​នាង​ខ្ញុំ​កាន់តែ​ប្លែកៗ​ទៅហើយ ដោយ​មាន​ចរិក​ខុស​ពី​ធម្មតា ។ តែ ទោះជា​យ៉ាងណា​ខ្ញុំ​តែងតែ​ដាស់តឿន​អារម្មណ៍​ខ្លួនឯង​ថា​នេះ​ប្រហែលជា​គាត់​នឿយហត់​នឹង​ការងារ​ហើយ​មើលទៅ ទើប​ដកឃ្លា​ចិត្ត​ឈប់​គិត​តែម្តងទៅ ។​នៅ​ថ្ងៃ​មួយ នៅពេល​ដែល​ពួក​យើង​ទាំង​ពីរ​នាក់​នៅ​ក្បែរ​គ្នា ខណៈ​ដែល​ទៅញុំ​ា​អាហរនោះ ស្រាប់តែ​ទូរស័ព្ទ​គាត់​បាន​រោទិ៍ នៅពេល​ដែល​គាត់​ចូល​បន្លប់​ទឹក នាង​ខ្ញុំ​ក៏​លើក ដោយ​មិន​ទាន់​បាន​និយាយ​អ្វី​ផង អ្នក​ដែល​ខ​លម​ក​នោះ បាន​រៀបរាប់​យ៉ាង​ហូរហែរ ថា ខ្លួន​បាន​បែក​ពី​សង្សា​រហើយ សូម​ឲ្យ​ភារក្ស អាណិត​គេ​ផង គេ​ចង់​ផ្សះផ្សារ​ជាមួយនឹង គ្នា​វិញ ព្រោះ​ថា​ពេល​នេះ​គេ​ទើប​ស្គាល់​ថា ស្នេហា​ស្មោះត្រង់​គឺជា​អ្នក​ទី ១​។​សំឡេង​នេះ​បាន​ធ្វើឲ្យ​ទឹក​មុខនាង​ខ្ញុំ​ស្លេកស្លាំង រក​នឹង​កល​គ្រុ​នក្តៅ តែ​នៅ​តែ​ធ្វើ​ទឹកមុខ​ធម្មតា​ដើម្បី​កុំឲ្យ​ភារក្ស​ដឹង​។ តែ​ទោះជា​យ៉ាងណា​ក្រោយ​ម មក ភា​រ​ក្ស​បាន​ប្រាប់ថា សុភា ជា​សង្សារ​ចាស់​របស់​ខ្លួន ដែល​កាលនោះ ព្រោះតែ​នាង​ឃើញ​គេ​ល្អ​ជាង​ខ្លួន​ទើប​រត់​ចោល​គេ តែ​គាត់​បាន​ប្រាប់ថា គាត់​បាន​បំភ្លេច​នាង​យូរហើយ ព្រោះ​ថា​ពេល​នេះ គាត់​មានតែ រូបខ្ញុំ រឿង​សុភា គាត់​មិន​ខ្វល់​អី​។​

​មិនយូរប៉ុន្មាន​ពាក្យ​ថា ស្រលាញ់​លើ​រូប​នាង​ខ្ញុំ ស្រាប់តែ​រលាយ​ដូច​ខ្យល់ ព្រោះថា ភារក្ស ចង់​វិល​ទៅ​ជួប​សង្សារ​ចាស់​វិញ ឲ្យ​នាង​ខ្ញុំ​បំភ្លេច​អនុស្សាវរីយ៍​ទាំង​ប៉ុន្មាន​ចោល​ទៅ ។ ពុទ្ធោ​អើយ ស្នេហា​ទី ១ តើ​នរណា​អាច​ភ្លេច​ងាយ​ទៅ ? ហេតុអ្វី​បានជា​កើត​រឿងរ៉ាវ​បែប​នេះ​លើ​រូប​ខ្ញុំ ? ដោយ​គេ​ធ្វើ​លែង​ស្គាល់​រូបនាង​ខ្ញុំ​ទោះ​ជួប​គ្នា​នៅ​កន្លែង​ធ្វើការ​ក៏​ដោយ ខ្ញុំ​ពិតជា​ខ្មាស់ អ្នក​ធ្វើការ​ទាំងអស់​ណាស់​ដែល​គេ​បាន​ដឹង​រឿងរ៉ា​វនៃ​ភាព​សោ​ក​សង្វេគ​របស់​នាង​ខ្ញុំ ។​
​អូន​សូម​អង្វ​របង ព្រោះ​តែ​ក្តៅស្រលាញ់ សូម​បង​កុំ​ប្រាប់​អូន​ថា បង​សុំ​បែក​អូន​ធ្វើ​អ្វី នៅតែ​បន្ត​កុហក​អូន​ទៅ ដើម្បី​ឲ្យ​មនុស្ស​ល្ងង់​ស្មោះ​ស្នេហ៍​មួយ​នេះ ទទួល​បាន​ភាព​ស្រោះស្រាយ​ដូច​គ្រា​មុន​ផង កុំ​ទាន់ កុំ​ទាន់​!!!! ថា​បែក​គ្នា សូមមេត្តា​កុហក​ថែម​ទៀត​មក ។​ពី​អូន សុធា​រ័ត្ន បញ្ញា
https://i1272.photobucket.com/albums/y389/domneng/Decore/its-my-love-story_13221941540_zps83d6fcc3.jpg

5 COMMENTS

  1. Please try force with it. He just a part of you, now you want to lie yourself to keep him, but you will hurt than now many many times because he don’t have love with you anymore if he still love you he couldn’t say that word. So do the strong to show him you can stand without him, it hard to do but you can do for your good future with good person than him.

  2. I am really sorry to hear that , I was experience that situation too. I understand your feeling. But what is the best thing for you is try to hurt one time is better than hurt every minute. u cannot lie to your feeling. I know it’s hurt at first, but what can help u right now is TIME. Please delete all of thing you have with him. Hope u will be better soon and find the bright light for your life, Remember that u have many things to do and many more people think about u and and u should think of, like your parents, your siblings, and your relatives, your country…so on…. Believe me..

  3. កាត់ចិត្តទៅ។ ធ្វើម៉េចបើគេវិលទៅរកកំពង់ចាស់វិញហើយ។ ថ្ងៃក្រោយឈប់ទៅ! សប្បាយជាមួយមិត្តភក្ដិវិញល្អ ជាង នរណាក៏ត្រូវជាមួយដែរ។ ថ្ងៃណាដល់គូគឺថ្ងៃហ្នឹងតែម្ដង។.

  4. let me share some experiences. Yes it is really so sad when the person who you loved told you like that. But don’t be sad and you have to ask yourself ” How strong you are” again and again. It’s really so hurt sometime want to die and sometime want to run away from everyone in the world. I used to love a girl like u love him, really hurt but make me strong when I tried to forget everything and tried live alone for along time. Please ask yourself again and again ” How Strong I Am” and don’t giving up. In the meanwhile, you can find to others people especially your best to talking out everything in your mind and then it will better for u. Believe me because all are what I did.

LEAVE A REPLY

Please enter your comment!
Please enter your name here