ព្រះសង្ឈនៅក្នុងប្រទេសថៃ បានធ្វើឲ្យគេភ្ញាក់ផ្អើល នៅពេលថ្មីៗ ខណៈដែលលោកសង្ឈនេះបានហើតតាមជើងយន្តហោះឯកជនមួយ និង ត្រូវបានគេរកឃើញការចំណាយថវិការយ៉ាងច្រើនសន្ធឹកដើម្បីបញ្ជាទិញរថយន្ត 22 Mercedesរ ។
សារព័ត៌មានបាងកកប៉ុស្តិ៍ បានរាយការណ៍ឲ្យដឹងថា ព្រះសង្ឈ Luang Pu Kham Chattiko Nen ដែលមានឈ្មោះពិតថា Phra Wirapol Sukphol នៅពេលថ្មីៗនេះដែរបានកុម្មង់ទិញ ឡាន Mercedes ចំនួន 22 ក្នុងតម្លៃ ៩៥ លានបាត ដែលស្ថិតនៅខេត្ត Ubon Ratchathani ។
Tarit Pengdith ប្រធានស៊ើបអង្កេតពិសេសក្នុងប្រទេសថៃ បានឲ្យដឹងថា ទីភ្នាក់ងារ កំពុងសំឡឹងរកមើល ពីគោលបំណងនៃរថយន្ត នេះក៏ដូចជាការទិញរបស់ Luang ។ក្នុងចំណោមរថយន្តទាំង ២២ នេះរថយន្ត មួយគ្រឿងតម្លៃថ្លៃបំផុត ១១ លានបាត ដែលស្មើនឹង 7,5 ពាន់លានដុល្លារ ។
អ្នកជិតខាងនៃសង្ឈ Kham Luang Pu Nen Chattiko បាននិយាយថា សរុបរថយន្តគ្រឿងដ៏ប្រណីតរបស់លោកសង្ឈនេះ ថ្លៃ ៥០ លានបាត ដោយក្នុងនោះរួមមាន Mercedes, Rolls-Royce,BMW និង Toyota ។
កាលពីខែកន្លងទៅនេះ រូបថតរបស់ លោកសង្ឈរូបនេះ បានថតរូបបង្ហោះលើអ៊ីនធឺណេត ដែលធ្វើឲ្យប្រជាជនក្នុងប្រទេស ផ្ទុះកំហឹងយ៉ាងខ្លាំងក្នុងស្ថានភាពនេះ ដោយអ្នកខ្លះថាក្នុងរូបនេះជាស្រី និងអ្នកខ្លះថា ជាបុរស ដែលរឿងរ៉ាវនេះហាក់ដូចជាមិនទាន់ច្បាស់លាស់នៅឡើយនោះ។
ខាងបុគ្គលិកវិទ្យាស្ថាន Forensic Science នៅ ក្នុ្ងខេត្ត Ubon Ratchathani កាលពីម្សិលមិញនេះ បានឲ្យដឹងថា លោក សង្ឈ រូបនេះបានមានកូនប្រុស អាយុ ១១ ឆ្នាំ បន្ទាប់ពីការធ្វើ DNA រួចមក ។ ម្តាយក្មេងប្រុសអាយុ ១១ ឆ្នាំរូបនោះបាននិយាយថា កូននេះជាកូនលោក Chattiko ៕
https://i1272.photobucket.com/albums/y389/domneng/Decore/monk_zpsf3ce88dd.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/monk1_zpsff54cf50.jpg
ទស្សនាវីដេអូដូចខាងក្រោមនេះ៖
១១ លានបាតស្មី 7,5 ពាន់លានដុល្លារ? សសេរអត់ចេះមើលទេអីលោក? វាមិនដែលលុយបាតអីក៏ថ្លៃម៉េះ?
ខ្ញុំឆ្ងល់ណាស់ មុននឹងបង្ហោះពតិមាន តើមានការត្រួតពិនិត្យមុនដែរអត់ រឹក៏ខ្លាចបានពតិមានក្រោយគេ.
ខ្ញុំឆ្ងល់ណាស់ មុននឹងបង្ហោះពតិមាន តើមានការត្រួតពិនិត្យមុនដែរអត់ រឹក៏ខ្លាចបានពតិមានក្រោយគេ.
ហាងឆេងនៅស្រុកណា?ខ្ញុំទៅដូរដែរ?