១២ ខែ ចុង​ក្រោយ​វិស័យ​ទេសចរណ៍​ស្កុត​ឡេន​កើន ៩ ភាគរយ​

0
16

​អេ​ឌី​ប័ង្គ​៖ ការចំណាយ​លើ​វិស័យ​ទេសចរណ៍​អន្តរជាតិ ក្នុ្ងនប្រទេ​សស្កុត​ឡេន ពី​បណ្តា​ប្រទេស​ផ្សេងៗ​បាន​កើនឡើង​ដល់ ទៅ ៩ ភាគរយ ក្នុង​រយៈពេល ១២ ខែ ចុងក្រោយ​នេះ នេះ​បើ​តាម​កាល​ឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្សតិ៍ របស់​រដ្ឋាភិបាល​ស្កុត​ឡេន​។​

​ការកើនឡើង នៅក្នុង​ចំណាយ​អ្នក​ទេសចរណ៍​ដែល​មកពី បណ្តា​ប្រទេស​ផ្សេងៗ​រួមមាន អូស្ត្រាលី ឥណ្ឌា និង​ចិន ជាមួយនឹង ៥ ភាគរយ​ដែល​កើនឡើង ដោយ​ចំនួន 368,000 ទៅ 386,000 នៅ​ឆ្នាំ​ចុងក្រោយ​នេះ បើ​តាម​តួរ​លេខ ដែល​បាន​បោះពុម្ពផ្សាយ កាលពី​ថ្ងៃ​ព្រហស្សតិ៍ ពី​ការិយាល័យ​ឯករាជ្យ​របស់​ចក្រភព​អង់គ្លេស ដែល​ជា​ស្ថាប័ន​ស្ថិតិ​។​

​ក្រួស​ង​ទេសចរណ៍​ស្កុត​ឡេន លោក Fergus Ewing បាន​និយាយថា តួរ​លេខ​នេះ​បាន​បង្ហាញ​ពី​តម្រូវការ ភ្ញៀវទេសចរ​ដែល​មក​ពី​ឆ្ងាយ ក្នុង​ថ្ងៃ​ឈប់សម្រាក នៅក្នុង​ប្រទេ​សស្កុត​ឡេន កត់សម្គាល់ឃើញ​ថា ខណៈ​ដែល​ឆ្នាំ ២០១២ គឺជា​ពេលវេលា ដ៏​ល្អ​បំផុត សម្រាប់​សេដ្ឋកិច្ច​ទេសចរណ៍ ដោយ​មាន​ទីផ្សារ​ភ្ញៀវ​ទេសចរណ៍​មកពី ឥណ្ឌា អូស្ត្រាលី និង​ចិន ដែល​បន្ត​កើនឡើង​។​ក្រៅពី​នេះ​គឺជា​ចំណាយ​របស់​អ្នក​មាន​គ្រប់​តំបន់​នៅ​ក្នុងស្រុក​។​

​គាត់​បាន​បន្ត​បរិយាយ​ថា ការចំណាយ​កើនឡើង បាន​ធ្វើឲ្យ​ប្រទេ​សស្កុត​ឡេន ក្លាយ​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ដើម្បី​បាន​ក្លាយជា​គោលដៅ​នោះ យើង​ត្រូវ​រៀបចំ កន្លែង​ស្នាក់នៅ និង​ភាព​ទាក់ទាញ​ផ្សេងៗ ។​
​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេ​សស្កុត​ឡេន បាន​ក្លាយ​ជា​កត្តា​ដ៏​ធំ ដោយ​ផ្តល់​ការងារ​ជាង ២ សែន ការងារ​យ៉ាង​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍ និង​ទាញ​យក​កម្រៃ​ពី​ទេសចរណ៍​ចនួន ៤ ពាន់​លាន​ផោន បើ​គិត​ជា​ដុល្លារ ៦​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Scotland6_zpse8524a77.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Scotland2_zps381cf03c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Scotland5_zps688e0457.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Scotland1_zps9c2c6713.jpg
ទស្សនាវីដេអូ​ឃ្លិបដូចខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here