សូម ដំណឹងមេត្តាដាក់ពត៌មានពិតផងកុំដាក់យកមុខពេក

កាលពីប៉ុន្មានម៉ោង មុននេះដែរ ម្ចាស់គេហទំព័រ Khmer71 បានប្រកាសឲ្យក្រុម Hacker ឈ្មោះ ចៅ កំសត់ និង Jek Jean ធ្វើការ Hack តែក្រុមទាំងពីរនេះ ធ្វើការ Hack បរាជ័យ ។
នៅមួយរយៈចុងក្រោយមកនេះដែរ ក្រុម Hacker ទាំងពីរនេះ បានធ្វើការវាយប្រហារលើ គេហទំព័រ ភាគច្រើនដែលប្រាស់ Joomla ដោយថ្មីៗនេះដែរ ក្រុមនេះបានវាយប្រហារទៅលើ គេហទំព័រ ដើមអំពិល ផលិតកម្ម ថោន My TV បូករួមទាំង គេហទំព័រ របស់រាជរដ្ឋាភិបាលផងដែរ។
ប្រិយមិត្តពិតជាឆ្ងល់មិនខាន ហេតុអ្វី គេហទំព័រ Khmer 71 ហានប្រកាស ឲ្យគេ Hack ?

ការធ្វើបែបនេះ របស់ម្ចាស់គេហទំព័រ Khmer 71 គឺចង់ដឹងថា តើក្រុម Hacker នេះមានសមត្ថភាពប៉ុណ្ណាអាច Hack គេហទំព័ររបស់ខ្លួន ។ ក្រោយពីការបោះ ឲ្យ Hack ក្រុមនេះបានព្យាយាមម្តងជាពីរដង ដើម្បី Hack នៅតែបរាជ័យ ។តែទោះជាយ៉ាងណា ម្ចាស់គេហទំព័រនេះ មិនបានប្រាប់ពីរបៀបការពារ គេហទំព័ររបស់ខ្លួន ពីការវាយប្រហារក្រុម Hacker ទាំងពីរខាងលើឡើយ។
អ្នកនាំពាក្យរបស់ គេហទំព័រ Khmer 71 លោក ហេង បានប្រាប់ឲ្យដឹងថា នៅពេលនេះ Khmer 71 នឹងស្វាគមន៍ ក្រុម Hacker ដែលធ្វើការវាយប្រហារលើគេហទំព័រ មួយចំនួន ដែលកំពុងល្បីល្បាញនាពេលបច្ចុប្បន្ននេះ ឲ្យមក Hack លើគេហទំព័រខ្លួន ម្តងទៀត លោកនឹងរងចាំស្វាគមន៍ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/khmer71_zpsf273d0ae.png
សាហាវណាស់ប្រកាស់ឲ្យគេមក hack
គាត់ពាក់លីអូដែកចង់ធ្វើអីគាត់
DAP-News is never hacked by Jek Jean or Jao Komsot. You are drunk Domneng.com.
ខ្លាំងចឺងប្រយ័ត្នគេ Deface Website ទៅបង Khmer71.
:D…… More hack More traffic on khmer71.