អ៊ីរ៉ង់​ដាក់​ល​ក្ខណ្ឌ 3 ឲ្យ​អាមេរិក​នៅ​ពេល​ដែល​ខ្លួន​ប្រកាសថា​រួចរាល់​ហើយ​ក្នុងការ​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​អាមេរិក​

0
11

​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​បានឲ្យដឹង​ថា​កាលពី​ខែ​មុន​អ៊ីរ៉ង់​បានប្រកាស​ហើយ​ថា​ ខ្លួន​បាន​ស្វាគមន៍​ជានិច្ច​ចំពោះ​បំណង​ស្វែងរក​ការពិភាក្សា​រវាង​ប្រទេស​លោកខាងលិច​ដើម្បី​រឹតចំណង​មិត្តភាព​ជា​មួយ​នឹង​ប្រទេស​ខ្លួន​នៅ​ខណៈ​ដែល​លោក​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់ Hassan Rohani បាន​ប្រកាស​ពី​ជំហ​ការត្រៀមខ្លួន​ក្នុងការ​ផ្តាច់ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​អាមេរិក​និង​បាន​ដាក់ចេញ​នូវ​លក្ខណ្ឌ​បី​សម្រាប់​ប្រទេស​អាមេរិក​ផងដែរ​។​

​នៅ​ខណៈ​ដែល​អាមេរិក​កំពុង​ព្យាយាម​ស្វែងរក​ការដោះស្រាយ​និង​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយនឹង​អ៊ីរ៉ង់​នោះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​អ៊ីរ៉ង់​Abbas Araghchi​បាន​ស្នើរ​ឲ្យ​អាមេរិកគួរ​ប្រើប្រាស់​ការអនុវត្ត​ដ៏​គួរឲ្យ​ទុកចិត្ត​មួយ​ក្នុង​ការវាស់វែង​ពី​បញ្ហា​។​លោក​Abbas​បាន​បន្ថែម​ទៀត​ថា​វា​ជាការ​សញ្ញា​វិជ្ជមាន​មួយ​ដែល​អាមេរិក​បាន​ទាមទារ​ឲ្យមាន​ការចចារ​ដោយ​ផ្ទាល់​តែ​យ៉ាងហោច​ណាស់​អាមេរិក​គួរតែ​ធ្វើ​ការអនុវត្ត​ដំណោះស្រាយ​ឲ្យមាន​ភាពបិនប្រសប់​ផង​។​

​គួរបញ្ជាក់​ថា​លក្ខណ្ឌ​ទាំង​បី​ដែល​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ស្នើរ​ឲ្យ​អាមេរិក​អនុវត្ត​មុនពេល​ខ្លួន​សម្រេច​ចិត្ត​បញ្ឈប់​ទំនាក់ទំនង​ជាមួយ​នោះ​មាន​ទីមួយ​ការបញ្ឈប់​ការ​លូក​ដៃ​ក្នុង​កិច្ចការ​ការងារ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ទី​ពីរ​អាមេរិក​ត្រូវតែ​ទទួលស្គាល់​ពី​សិទ្ធិសេរីភាព​ស្របច្បាប់​អន្តរជាតិ​របស់​អ៊ីរ៉ង់​រួមទាំង​សិទ្ធិ​ក្នុង​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ផង​ទី​បី​អាមេរិក​គួរ​បញ្ឈប់​គោលនយោបាយ​ជា​សត្រូវ​ប្រឆាំងនឹង​អ៊ីរ៉ង់​តទៅទៀត​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/reportirt20130616002157040_zps411efd69.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/RTR30SC6_zps5777e3f2.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here