ក្រុមហ៊ុន Nokia និង Microsoft បានញញឹមស្ទើរតែបិទមាត់មិនជិតនោះទេ នៅពេលដែលទទួលបានព័ត៌មានថា ស្មាតហ្វូន Nokia Lumia 520 ជាស្មាតហ្វូនដែលលក់បានច្រើនជាង និងមានប្រជាប្រិយភាពជាងគេ។
យោងតាមរបាយការណ៍ចុងក្រោយរបស់ AdDuplex បានឲ្យដឹងថា ក្នុងចំណោមស្មាតហ្វូនដែលប្រើប្រាស់នូវប្រព័ន្ធដំណើរការ Windows Phone មានតែ Nokia Lumia 520 ប៉ុណ្ណោះដែលលក់បានច្រើនជាងគេ។
ស្មាតហ្វូន Nokia Lumia 520 បានបង្ហាញខ្លួនកាលពីខែកុម្ភៈ នៅក្នុងព្រឹត្តិការណ៍ MWC នៅអេស្ប៉ាញ ដោយវាជាស្មាតហ្វូនដែលស្ថិតនៅក្នុងលំដាប់ពពួកស្មាតហ្វូនតម្លៃមធ្យម។
លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ក្នុងចំណោមស្មាតហ្វូនដែលប្រើ Windows Phone ទាំងអស់ដែលបានលក់ មាន Lumia 520 ចំនួន ១៣,៣ភាគរយ Lumia 920 ចំនួន ១១,៨ភាគរយ Lumia 620 ចំនួន ៩,៦ភាគរយ Lumia 710 ចំនួន ៩,៦ភាគរយ Lumia 800 ចំនួន ៨,៤ភាគរយ Lumia 820 ចំនួន ៧,១ភាគរយ Lumia 610 ចំនួន ៦,១ភាគរយ Lumia 720 ចំនួន ៤,៦ភាគរយ Lumia 900 ចំនួន ៣,៨ភាគរយ HTC 8X ចំនួន ៣,៧ភាគរ នៅសល់ពីនេះ ជាម៉ូដែលផ្សេងៗ៕
I want to buy Nokia Lumia 520.