មុននេះដែរ ខាងគេហទំព័រដំណឹង បានចុះម្តងរួចហើយ ដោយដាក់ចំណងជើងធំៗថា “ឆាយ វិរៈយុទ្ធ ច្រានខ្លួនមិនប្រកាន់បក្សណាមួយ” ដោយឲ្យបងប្អូនដែលស្រាលាញ់បក្សនយោបាយណា ទៅបោះឆ្នោតតាមឆន្ទះរបស់ខ្លួន។
មិនយូរប៉ុន្មានក្នុងការចុះផ្សាយអត្ថបទនេះផងដែរ ស្រាប់តែនៅលើទំព័រ ហ្វេសប៊ុក Chhay Virakyuth Sunday ដែលគេដឹងថាជាទំព័រ របស់តារាចម្រៀង ឆាយ វិរៈយុទ្ធ នោះ បានបង្ហោះ Wall Post សារជាថ្មី ជាមួយនឹងពាក្យថា “ជយោ! ព្រះរាជាណាចក្រកម្ពុជា ចូលកូនខ្មែរចាប់ដៃគ្នា សង្គ្រោះជាតិទាំងអស់គ្នា ខ្ញុំអព្យាក្រិត្យ មិនកាន់បក្សណាមួយ”។ ជាមួយនឹង Wall Post នេះដែរ អ្នកលេងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដឹងថា តារាចម្រៀងរូបនេះ កំពុងឈរលើជំហរ បក្សលេខ ៧ គឺបក្សសង្គ្រោះជាតិ ខណៈដែលមានឃ្លោងឃ្លា “ចាប់ដៃគ្នាសង្គ្រោះជាតិ” ។ជាមួយនឹងគ្នានេះដែរ ក៏មានអ្នកបញ្ចេញមតិ (Comments) ចុម ប្អូនយុទ្ធ ដូចជាមិនឃើញជាតិយើងត្រូវលិចលង់ផងនឹង សង្គ្រោះអីគេ? ក៏មានអ្នកខ្លះ Comments ថា នេះមិនមែនជា ទំព័ររបស់ ឆាយ វិរៈយុទ្ធ ឡើយ មានគេក្លែងបន្លំ ។
មុននេះដែរ ឆាយ វិរៈយុទ្ធ ក៏ធ្លាប់បានប្រកាសថា ខ្លួនមិនបានសរសេរចឹងៗនោះទេ ចំណែកទំព័រដែលបន្លំថា ទំព័រខ្លួននោះ លោកមិនដឹងថា គេមានបំណងយ៉ាងណានោះទេ ចំពោះរឿងរ៉ាវនេះ ឬគេចង់ទាមទារប្រជាប្រិយភាព ដោយយកទំព័រនោះ កេងចំណេញលើអ្វីមួយហើយ ។ លោកសូមបញ្ជាក់ថា ទំព័រ ហ្វេសប៊ុករបស់លោក គឺមានតែ មួយនោះទេ គឺ Chhay Virakyuth មិនមែន Chhay Virakyuth Sunday នោះទេ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Yuth1_zps0f4c4ab2.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Yuth3_zps68c1a633.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Yuth2_zpsef9daa97.jpg